ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​យាយ យ៉​យ និង​កូនស្រី​លោក​ឈិ​ន កុសល ស្និត​ស្នាល​គ្នា​ណាស់​នាំ​ឱ្យ​សង្ស័យ​ហើយ​!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​តាមដាន​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅ​លើ Instagram ដែល​បានឃើញ​នាយ​ព្រែក កូនប្រុស​បណ្តូលចិត្ត​យាយ យ៉​យ និង​កញ្ញា ឈិ​ន…

រាជធានី​ភ្នំពេញ ៖ មានការ​តាមដាន​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅ​លើ Instagram ដែល​បានឃើញ​នាយ​ព្រែក កូនប្រុស​បណ្តូលចិត្ត​យាយ យ៉​យ និង​កញ្ញា ឈិ​ន មុនីនាថ កូនស្រី​លោក ឈិ​ន កុសល រមែង​ភ្ជាប់​ខ្លួន​នៅ​ជិត​គ្នា​ស្ទើរតែ​គ្រប់ពេល​។ ហើយ​ក៏​មានការ​សួរ​ដេញដោល​ថា មិត្តភាព​រាប់អាន​គ្នា​យូរ​ៗ​ទៅ​អាច​ក្លាយជា​អ្វី​លើស​ពី​នេះ​បាន ព្រោះ​ស្រី​ស្អាត ប្រុស​សង្ហារ​នៅ​ជិត​គ្នា​អាច​នឹង​ផ្ទុះ​រឿង​ស្នេហា​ចិត្តនឹង​ចិត្ត​ក៏​ថា​បាន​។

មហាជន​មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ ដែល​លោក​ឈិ​ន កុសល អតីត​តារាចម្រៀង​ក្រអួន មាន​តំណក់ឈាម​សិល្បៈ​ដ៏​ល្អ ព្រោះ​បានកូន​ស្រី​ដែល​ស្អាត​ពេញ​រូបរាង​សម្រស់​ទាក់ទាញ​។ ពិសេស​មាន​ដុ​ង​សិល្បៈ​ពេញ​ចេះ​ច្រើន​ជំនាញ​ទាំង​ច្រៀង សម្តែង​ភាពយន្ត និង​ពិធី​ការិនី​។ ឈិ​ន មុនីនាថ ត្រូវ​បាន​ផលិតករ​ជា​ច្រើន អញ្ជើញ​នាង​ថតកុន ដោយសារ​ត្រេ​មុខ​ល្អ ហើយ​បាន​សុទ្ធតែ​តួ​សំខាន់​ៗ​។ មាន​ន័យ​ថា​ត្រកូល​ឈិ​ន កំពុង​តែ​ដុះ​ពន្លក​មាន​អ្នក​ស្នង​សិល្បៈ​ទៅ​មុខ​ទៀត​។

ក្រោយ​ពេល​ចូល​អុកឡុក​សិល្បៈ ស្រាប់តែ​ឃើញ តារា​ក្មេងខ្ចី​ឈិ​ន មុនីនាថ និង​នាយ​ព្រែក ដែល​កំពុង​ឡើង​កូដ ហើយ​រាង​កាន់តែ​សង្ហា​នោះ បាន​ស្និត​ស្នាល​គ្នា​ច្រើន​មួយ​រយៈ​នេះ​។ មានការ​ឆ្ងល់​កាន់តែ​ខ្លាំង​ឡើង​ៗ​ថា កំលោះ​ក្រមុំ​នៅ​ជិត​គ្នា ហើយ​ជា​មិត្តភាព​ទៀត​នោះ នឹង​ដូច​ពាក្យចាស់​បុរាណ​ថា «​ស្នេហ៍​មិន​ឈ្នះ​ស្និត​»​។ អ្នក​ទាំង​២ រមែង​ចូល​ចិត្ត​នាំ​គ្នា Live video និយាយ​លេង​ពី​នេះ​ពី​នោះ​។ សើច​ដាក់​គ្នា ច្រៀង​ផ្តោះផ្តង​ដូច​គូស្នេហ៍ ហើយ​ហ្វេ​ន​ៗ​ដែល​ឃើញ​ការ Live ម្នាក់​ៗ​ថា សម​គ្នា​ណាស់​។

ម្យ៉ាង បើ​មើល​លើ​នាយ ព្រែក​វិញ តាំងពី​បែកបាក់​គូ​ដណ្តឹង​មក​ឃើញ​ថា ជា​កំលោះ​សម្បូរ​ស្នេហ៍ និង​មិនជា​បញ្ហា​នោះ​ទេ ដែល​អាច​រក​គូ​ថ្មី​មក​ជំនួស​ស្នេហ៍​ខកបំណង​លើក​ទី​១​នោះ​។ រង់ចាំ​មើល កម្រង​រូបភាព​រវាង​អ្នក​ទាំង​២ មានការ​វិវត្តន៍ ទៅ​ជា​បែប​ណា ឬ​គ្រាន់តែ​ជា​ការ​សម្តែង​ក្នុង​នាម​ជា​មិត្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ