ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

3 អាទិត្យ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែល​បម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់​រួចខ្លួនឡើយ។ ពលករទាំងនោះ ត្រូវបាន​ឃាត់ខ្លួន…

បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែល​បម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់​រួចខ្លួនឡើយ។ ពលករទាំងនោះ ត្រូវបាន​ឃាត់ខ្លួន នៅវេលាម៉ោង ៤ និង​៤៥នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្គ្រ​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រដែនគោកលេខ៩១១ បានប្រាប់ថា ការឃាត់ខ្លួនពលករទាំងនេះ ធ្វើឡើងតាម​ការណែនាំ និងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងទប់ស្កាត់​ពលករលួចឆ្លងខុសច្បាប់ ហើយ​គេចវេះ​ធ្វើចត្តាឡីស័ក។ វិធានការនេះ ដើម្បីបង្ការ និង​ទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាល ក្នុងសហគមន៍។

លោកបានបញ្ជាក់ថា កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយ​មន្ត្រីនគរបាលប៉ុស្តិ៍អូរបីជាន់ និងកម្លាំងយោធាការពារព្រំដែនលេខ៥០៣ បានចេញល្បាតតាមបន្ទាត់ព្រំដែន ក៏បានប្រទះ​ឃើញប្រជាពលរដ្ឋចំនួន ២៦នាក់ (ស្រី ១៣នាក់) ជាពលករ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ពលករប្រុសស្រីចំនួន ២៦នាក់នេះ ជា​ប្រជាពលរដ្ឋ មកពីខេត្តកំពង់ធំ ៦នាក់ ខេត្តបាត់ដំបង ១១នាក់ (ស្រី ៨នាក់) ខេត្តតាកែវ ម្នាក់ ខេត្តបន្ទាយមានជ័យ ៨នាក់ (ស្រី ៤នាក់)។ អ្នកទាំងនោះ ត្រូវបានបញ្ជូនទៅសាកសួរ ហើយតាមចម្លើយពួកគាត់ គោលបំណងឆ្លងដែនទៅរកការងារធ្វើនៅ​ប្រទេសថៃ តាមរយៈមេខ្យល់ ដោយយកថ្លៃ ម្នាក់ ៥០០០ បាត ធានាជូនដល់កន្លែងធ្វើការ និង​រកការងារអោយធ្វើ។ តែពួក​គាត់ មិនបានស្គាល់ឈ្មោះ មេខ្យល់ឡើយ។

ក្រោយពេលសាកសួរហើយ ពលករទាំងនោះ ត្រូវបានបញ្ជូន ទៅដាក់មណ្ឌលធ្វើចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

Picture
Picture
Picture
Picture
Picture