ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗដាច់ភ្លើង! ម្ចាស់ផ្ទះសង្ស័យក៏ទៅមើល ស្រាប់​តែ​ឃើញ​កម្មករធ្វើផ្លូវម្នាក់កំពុងធ្វើសកម្ម​​ភាព​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​កម្លាំង​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ​ថា បន្ទាប់​ពី​មាន​ប្រជា​ពលរ​ដ្ជ​ដែល​ជា​ជន​

ខេត្តសៀមរាប ​៖ ​កម្លាំង​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ​ថា បន្ទាប់​ពី​មាន​ប្រជា​ពលរ​ដ្ជ​ដែល​ជា​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​រួច​មក កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី ​លួច​កាត់​ខ្សែ​ភ្លើ​ង ​របស់​​ប្រជា​ពលរដ្ឋ​ ដែល​​ហេតុការណ៍នេះ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧និង​១០​នាទី​ថ្ងៃ​ទី ១៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៥ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​​។

ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន វី​រៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យឈ្មោះ ចាន់ ខេ​ម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ផ្លូវថ្នល់ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​កោង ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះ​វិហារ ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប

បើ​តាម​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប​បានឱ្យដឹង​ថា ដោយ​យោង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹងថា មុនពេលកើតហេតុ ខណៈ​ជនរងគ្រោះ​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​​ ក៏​ស្រាប់តែ​ដាច់​ចរន្តអគ្គិសនី​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយមានការ​សង្ស័យ ​ជន​រង​គ្រោះក៏​​បាន​ដើរទៅ​មើល​ប្រអប់​ឌីសង់ទ័រ ត្រង់​បង្គោល​ភ្លើង​របស់​អគ្គិសនី​សៀមរាប មាន​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល ២០០​ម៉ែត្រ ស្រាប់​តែ​បានឃើញ​ជនសង្ស័យ​ កំពុង​តែ​ឈរ​ស្រាវ​ខ្សែភ្លើង​ដែល​ត​ភ្ជាប់​ចូល​ទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ ពេល​នោះ​ជនសង្ស័យ​ គ្រាន់តែ​បាន​ឃើញ​ជន​រង​គ្រោះ​ទៅ​ដល់​ភ្លាម ក៏​បាន​ទម្លាក់​ចោល​ខ្សែភ្លើង​ដែល​ខ្លួន​កំពុង​តែ​ឈរ​ស្រាវ​ ហើយ​រត់គេច​ខ្លួនដែរ ប៉ុន្តែ​​ត្រូវ​បាន​ជន​រង​គ្រោះ​ដេញចាប់​បាន​ភ្លាម​ៗ និង​ទាក់ទង​​ទៅ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ស្ល​ក្រាម ដើម្បី​អោយចុះ​មក​យក​ជនសង្ស័យ​ទៅ​​ធ្វើការ​សួរនាំ ។

​ក្រោយ​ពី​ការ​សួរនាំ​ ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារ​ភាព​ថា ​ខ្លួនពិតជា​បាន​ធ្វើ​សកម្មភាព​យក​កូន​ពូថៅ​កាត់​ខ្សែភ្លើង​របស់​ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន វី​រៈ ពិតប្រាកដ​មែន ។ ដោយឡែក​​វត្ថុ​តាង​ដែល​សមត្ថកិច្ច​​ដកហូត​​យក​បាន មាន​ខ្សែភ្លើង​​ប្រវែង​២០ ម៉ែត្រ ហើយ​បាន​ប្រគល់​វត្ថុ​តាងនោះទៅ​​ឱ្យទៅ​ជន​រង​គ្រោះ​វិញ ដោយ​មានការ​ស្នើ​សុំ​ពី​ជន​រង​គ្រោះ​មក​សមត្ថកិច្ច ​ដើម្បី​ធ្វើការ​ត​ភ្ជាប់​ឡើង​វិញ និង​បាន​ប្រើប្រាស់​ភ្លើង​ជា​បណ្តោះអាសន្ន ដោយសារ​ផ្ទះ​របស់ ជន​រង​គ្រោះ​មាន​បន្ទប់​ជួល និង​មាន​ប្រជាពលរដ្ឋ​ដែល​ជួល​ស្នាក់​នៅ​មាន​តម្រូវ ការ​ក្នុង​ការ​ប្រើប្រាស់​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ