មានការចាប់អារម្មណ៍ជាថ្មីទៀតហើយ ដែលបវរកញ្ញាចក្រវាឡភូមា កញ្ញា Candy Tuzar មានដីកាចាប់ ខ្លួនពីទាហានភូមា ជាផ្លូវការ។ ប្រការនេះ ក្រោយពេលបវរកញ្ញារូបនេះ បានយកវេទិកាប្រឡង Miss Universe 2020 ក្នុងឈុតតំណាងជាតិមីយ៉ាន់ម៉ា ដោយសរសេរថា «Pray for Myanmar បង្កអោយពិភពលោកមានការភ្ញាក់ផ្អើល។
ឈុតសម្លៀកបំពាក់របស់នាង ទទួលបានពានឈ្នះគេ ជាឈុតជនជាតិភាគតិច ព្រោះនាងបានលើកប៉ាយ ដោយចង់ប្រាប់ពិភពលោកអោយបន្តយល់ពីស្ថានភាពស្រុករបស់នាង កំពុងតែវឹកវរដោយបញ្ហានយោបាយ។ ពេលនេះ ជនរួមជាតិមីយ៉ាន់ម៉ា បានប្រកាសអោយពិភពលោកជួយការពារសុវត្ថិភាពបវរកញ្ញាចក្រវាឡភូមារូបនេះផងដែរ។ បើសិននាងវិលត្រឡប់មកវិញ អាចនឹងមានគ្រោះថ្នាក់ ឬចាប់ខ្លួន។
គួររំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ពេលវេលានៅកម្ពុជា ដែលត្រូវនឹងយប់ថ្ងៃទី១៦ នៅសហរដ្ឋអាមេរិក ការប្រកួតបវរកញ្ញាឯកចក្រវាល លើកទី៦៩ បានរកឃើញឈុតតំណាងជាតិល្អដាច់គេប្រចាំឆ្នាំ ២០២០ ដែលបានទៅលើប្រទេសមីយ៉ាន់ម៉ា គ្រងដោយបវរកញ្ញា Thuzar Wint Lwin ជាមួយឈុតតំណាងជាតិ នៃជនជាតិដើមភូមា រួមជាមួយបដា «Pray For Myanmar» ដែលទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមហាជន ។
បើទោះបីជាមិនអាចឈ្នះ មុកដបវរកញ្ញាឯកចក្រវាលក៏ពិតមែន ប៉ុន្តែបវរកញ្ញាភូមា ដែលជាប់ក្នុងបេក្ខភាព២១នាក់ចុងក្រោយរូបនេះ បានប្រើប្រាស់វេទិកាការប្រកួតនេះ ដោយក្នុងដៃកាន់បដា« សូមអធិដ្ឋានដល់ប្រទេសមីយ៉ាន់ម៉ា» ដើម្បីបង្ហាញអំពីវិបត្តិដ៏ធ្ងន់ធ្ងរក្នុងប្រទេសកំណើតរបស់នាង ។ ព្រមទាំងដង្ហោយរកជំនួយពិភពលោក សម្រាប់ប្រជាជនភូមាដែលកំពុងតែស្លា.ប់យ៉ាងរង្គាលដោយអំពើបង្ក្រាបរបស់ក្រុមយោធា ចាប់តាំងពីមានរដ្ឋប្រហារមក ។
ចែករំលែកព័តមាននេះ