ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ ឌួ​ង ឆាយ លាចាកសិក្ខាបទ​ ​ថ្ងៃនេះ​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះ​តេជគុណ ឌួ​ង ឆាយ បាន​លាចាក​សិក្ខាបទ​ហើយ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​បាន​សម្រេចចិត្ត​បួស​ជា​ភិក្ខុសង្ឃ…

រាជធានី​ភ្នំពេញ ៖ ព្រះ​តេជគុណ ឌួ​ង ឆាយ បាន​លាចាក​សិក្ខាបទ​ហើយ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​បាន​សម្រេចចិត្ត​បួស​ជា​ភិក្ខុសង្ឃ នៅ​វត្ត​មុន្នី​ប្រសិទ្ធិ​វង្ស កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ កន្លង​មក ។

យោង​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​បុក​របស់​អ​ន្ទិ​ត ឌួ​ង ឆាយ អោយ​ដឹង​ថា «​ព្រះករុណា ខ្ញុំបាទ ឌួ​ង ឆាយ បាន​លាចាក​សិក្ខាបទ​មក​ជា​ឃរាវាស​វិញ​ហើយ ទាំង​ក្តី​អាឡោះអាល័យ​ជាទី​បំផុត ។ សូម​អរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះ​អង្គ លោកយាយ លោកតា ពូ​មីង ពុក​ម៉ែ បងប្អូន​ទាំងឡាយ ដែល​តែងតែ​ស្រលាញ់​រាប់អាន និង​គាំទ្រ​ខ្ញុំព្រះករុណា ខ្ញុំបាទ​រហូត​មក ។

សូម​អរ​ព្រះ​គុណ និង​អរគុណ ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះ​អង្គ លោក​អាចារ្យ គណៈកម្មការ វត្ត​មុនី​ប្រសិទ្ធី​វង្ស ជា​ពិសេស​ខ្ញុំព្រះករុណា​សូម​ថ្លែង​អំណរ​ព្រះករុណា​ទិ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេចព្រះ​ឧត្តម​វង្សា កិ​តិ្ត​បណ្ឌិត មួ​ង រ៉ា (​លោក​ឪ​) សម្តេច​ព្រះសង្ឃ​នាយករង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ព្រះ​ទ័យ សណ្តោស​ប្រោស​ប្រទាន​ដល់​ខ្ញុំព្រះករុណា​បាន​ស្នាក់​អាស្រ័យ ក្នុង​កំឡុង​ពេល​សាង​ផ្នួស គុណ​បំណាច់​ដ៏​ធំធេង​មួយ​នេះ ខ្ញុំព្រះករុណា​នឹង​ចង​ចាំ​ទុក​ក្នុង​បេះដូង​ជា​រៀង​រហូត ។

ជា​ចុង​ក្រោយ សូម​ប្រគេន​ពរ និង​ជូនពរ បាន​រួច​ចាក​ផុត​ទុក្ខ​ទាំងពួង​គ្រប់​ៗ​ព្រះ​អង្គ គ្រប់​ៗ​គ្នា​ប្រកបដោយ​សេចក្តីសុខ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ។ សូម​ឱ្យ​ពិភពលោក​ទាំងមូល ជា​ពិសេស​ប្រទេស​កម្ពុជា​បាន​រួច​ចាក​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក្នុង​ពេល​ឆាប់​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ