ទំនិញ​​ក្នុង​ថ្ងៃ black Friday ឬ​ថ្ងៃ​បញ្ចុះតម្លៃ​ផ្សេង​ៗ អ្នកគួរទិញ ដើម្បី​សន្សំ​លុយបានខ្លះ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​​ក្នុង​ថ្ងៃ black Friday ឬ​ថ្ងៃ​បញ្ចុះតម្លៃ​ផ្សេង​ៗ អ្នកគួរទិញ ដើម្បី​សន្សំ​លុយបានខ្លះ !

4 អាទិត្យ មុន

បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​ទំនិញ​ដែល​មានការ​បញ្ចុះតម្លៃ ដែល​គេ​ហៅ​ថា​ប្រូ​ម៉ូ​សិន​នឹង​ឯង​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មានការ​បញ្ចុះតម្លៃ​ផង​ដែរ ដោយ​គ្រប់​គ្នា​ប្រាកដជា​ដឹង​ថា ​គេ​បញ្ចុះតម្លៃ​នៅ​ក្នុង​ថ្ងៃ black Friday, Cyber…

បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​ទំនិញ​ដែល​មានការ​បញ្ចុះតម្លៃ ដែល​គេ​ហៅ​ថា​ប្រូ​ម៉ូ​សិន​នឹង​ឯង​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មានការ​បញ្ចុះតម្លៃ​ផង​ដែរ ដោយ​គ្រប់​គ្នា​ប្រាកដជា​ដឹង​ថា ​គេ​បញ្ចុះតម្លៃ​នៅ​ក្នុង​ថ្ងៃ black Friday, Cyber Monday, Mid-Year promotion ជាដើម ដែល​រាល់ថ្ងៃ​ទាំងនោះ​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​លក់​បញ្ចុះតម្លៃ ទៅ​តាម​ហាង​នីមួយ​ៗ​ដែល​គេ​បាន​ធ្វើ​ប្រូ​ម៉ូ​សិន​​ ។ ជា​ធម្មតា​យើង​តែងតែ​ឃើញ​ការ​បញ្ចុះតម្លៃ គឺ​ចាប់ពី ២០ ​ភាគរយ រហូត​សល់ ៧០ ​ភាគរយ​ឯណោះ ​។ តោះ ​! ចឹ​ង​មក​ដឹង​ការ​ទិញ​ទំនិញ​បែប​ណា​នៅ​ក្នុង​ថ្ងៃ​គេ​បញ្ចុះតម្លៃ​នេះ ​។ នៅ​ក្នុង​អត្ថបទ​ពី​វេ​ប​សាយ cnbc​ បានឱ្យ​ដឹង​ថា មាន​ប្រភេទ​ទំនិញ ៣ ដែល​យើង​អាច​ទិញ​នៅ​ក្នុង​ថ្ងៃ​ទាំងនេះ​បាន ដូចនេះ​ខាងក្រោម​នេះ​ជា​ប្រភេទ​ទំនិញ​ដែល​អ្នក​គួរតែ​រង​ចាំ​ ឬ​ទុក​លុយ​សម្រាប់​ទិញ​នៅ​ក្នុង​ថ្ងៃ​ទាំងនេះ​បាន​ ៖

Picture

ទី​ ១) ទំនិញ ដែល​ជា​ប្រភេទ ប្រដាប់ប្រដា​ប្រើប្រាស់​ខ្នាត​តូច​ៗ ៖ លោក Skirboll​ បាន​និយាយ​ថា ប្រដាប់ប្រដា​ខ្នាត​តូច ដូច​ជា ម៉ាស៊ីន​ឆុង​កាហ្វេ ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ និងឧបករណ៍​ផ្ទះបាយ​ដែល​ចាំបាច់ ត្រូវ​បាន​គេ​បញ្ចុះតម្លៃ​យ៉ាងច្រើន នៅ​តាម​ហាង​លក់រាយ ​និង​ហាង​ទំនើប​ផ្សេង​ៗ​នៅ​ក្នុង​ថ្ងៃ​ទាំងនោះ ដូចនេះ​ប្រសិនជា​អ្នក​ត្រូវការ​របស់​ទាំង​អស់នោះ វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​ទិញ​វា (​កុំ​ទិញ​ក្នុង​ថ្ងៃ​ធម្មតា​ព្រោះ​វា​ថ្លៃ​) ​។ ហើយ​ក៏​មាន​វេ​ប​សាយ​ជា​ច្រើន​លក់​ឡៃ​ឡុ​ង​ក្នុង​ថ្ងៃ​ទាំងនោះ​ដែរ (​ជា​ពិសេស​វេ​ប​សាយ​ល្បី​ៗ​ដែល​នៅ​ក្រៅប្រទេស​) ​។ តើ​អ្នកដឹង​ទេ​ថា ទំនិញ​ទាំង​អស់នេះ នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​វិញ កំឡុង​ថ្ងៃ Black Friday គឺ​មាន​តម្លៃ​ថោក ហើយ​បើ​ក្រ​លែ​ក​មើល វ៉ែនតា​ល្អ​ៗ​ល្បី​ៗ គឺ​លក់​ត្រឹមតែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ និង​ខែ​ដែល​គេ​ចាប់ផ្តើម​លក់​នោះ​គឺ​ក្នុង​វិច្ឆិកា​ ។

ទី​ ២) ទំនិញ ប្រភេទ​អេ​ឡិច​ត្រូ​និ​ក ​៖ មាន​ប្រភេទ​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ជា​ច្រើន ដែល​បាន​លក់​បញ្ចុះតម្លៃ​ក្នុង​ខែ​ឬ​ថ្ងៃ​ទាំងនោះ ដូច​ជា​វី​ដេ​អូ​ហ្គេ​ម កុំព្យូទ័រ ទូរទស្សន៍ និង​សូ​ម្បី​តែ​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ ក៏​កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ​ដែរ​ ។ អ្នកស្រី Conway បន្ថែម​ថា ការ​លក់​ប្រូ​ម៉ូ​សិន​ទូរទស្សន៍ គឺ​មាន​ភាពល្អ​ច្រើន​ជាង នៅ​ក្នុងឆ្នាំនេះ​ ។ អ្នក​អាច​ទិញ​វា​បាន ក្នុង​ថ្ងៃ​ទាំងនោះ ប៉ុន្តែ​គ្រាន់តែ​ថា​ការ​លក់​បញ្ចុះតម្លៃ​ជា​ទូទៅ មិន​រាប់​បញ្ចូល​ម៉ូ​ឌែ​ល​ចុង​ក្រោយ​នោះ​ទេ​ ។ លោក Skirboll និយាយ​ថា​៖ «​ប្រសិនបើ​អ្នក​ឃើញ​ថា​វា​ជា​ការ​ល្អ ក្នុង​ទិញ​ទូរទស្សន៍ កុំ​ព្យួ​ទ័​រ ឧបករណ៍​លេង​ហ្គេ​ម វី​ដេ​អូ​ចាស់​ៗ ខ្ញុំ​សូម​ណែ​ថា ​អ្នក​គួរតែ​ទិញ​កុំ​រង​ចាំ​យូរ (​សម្រាប់​តម្រូវ​ដែល​អ្នក​អាច​ទទួលយក​បាន​)​ ។ ហើយ​យើង​ក៏​រំពឹង​ថា របស់របរ​មួយ​ចំនួន​នឹង​ត្រូវ​បាន​បញ្ចុះ​រហូត​ដល់ ៤០ ​ភាគរយ នោះ​វា​នឹង​អាច​លក់​អស់​លឿន​» ​។ ក្រ​ឡែក​មក​មើល​ក្រុមហ៊ុន Walmart​ កំពុង​តែ​លក់​ទូរទស្សន៍ Smart TV VIZIO 70 for តម្លៃ ៤៧៨ ដុល្លារ​តែ​ប៉ុណ្ណោះ ក្នុង​ឱកាស​លក់​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​គេ​ ។ តាម​ធម្មតា​ម៉ូ​ដែល និង​ម៉ូ​ដែល​ស្រ​ដៀង​គ្នា លក់រាយ​ក្នុង​តម្លៃ ៦៥០ ដុល្លារ​ ។ សម្រាប់​ក្រុមហ៊ុន Evocvacs​ វិញ​បាន​បញ្ចុះតម្លៃ ម៉ាស៊ីន​បូម​ធូលី និង​រ៉ូ​បូត​បូម​ធូលី​ម៉ាក DEEBOT U2 PRO មាន​តម្លៃ ២៤៩,៩៩ ដុល្លារ​ចាប់ពី​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី ៥ ខែធ្នូ​នៅ Costco ។ យោង​តាម Evocvacs បានអោយ​ដឹង​ថា​ម៉ូ​ដែល​នេះ ជា​ធម្មតា​លក់​ក្នុង​តម្លៃ ៣៤៩,៩៩ ដុល្លារ​ ។ (​សូម​បញ្ជាក់​ថា​ឧទាហរណ៍​នេះ ​គឺ​នៅ​ក្នុង​​សហរដ្ឋអាមេរិក​) ​។

Picture

ទី​ ៣) សម្លៀកបំពាក់​៖ សម្លៀក​បំពាក់​ជា​ច្រើន​ម៉ូដ​ច្រើន​ម៉ាក តែងតែ​ជា​ទំនិញ​ដែល​គេ​ដាក់​លក់​បញ្ចុះតម្លៃ​ក្នុង​ថ្ងៃ​ពិសេស​ៗ​នេះ ដូចនេះ​អ្វី​ដែល​អ្នក​ត្រូវ​រង​ចាំ​ទិញ​នោះ​គឺ​ការ​បញ្ចុះតម្លៃ​ទៅ​លើ​ខោ​ខូ​វ​ប៊​យ ​។ ហេតុ​អ្វី​អ្នក​គួរ​ទិញ​វា ខោ​ខូ​វ​ប៊​យ​ភាគច្រើន​មិនសូវ​ហួស​សម័យ​ប៉ុន្មាន​ទេ ហើយ​វា​បើ​ទោះបី​ថោក​ក៏​យើង​អាច​ពាក់​បាន​ច្រើន​ឆ្នាំ​ដែរ​ ។ អ្នកស្រី Conway បាន​និយាយ​ថា សំលៀក​បំពាក់​ច្រើន​ម៉ូត​ច្រើន​ម៉ាក និង​ត្រូវ​ដាក់​ឱ្យ​លក់​ក្នុងឆ្នាំនេះ ហើយ​អ្វី​ដែល​លោកស្រី​ណែនាំ​នោះ​គឺ​ការ​ទិញ​ខោ​ខូ​វ​ប៊​យ ​។

Picture

ទី​ ៤) ឧបករណ៍​ក្មេង​លេង (toys) ៖ ជា​ចុង​ក្រោយ​នៃ​ចំណុច​ដែល​អ្នក​អាច​សន្សំ​លុយ ក្នុង​ការ​ទិញ​ទំនិញ​ក្នុង​ថ្ងៃ​ពិសេស​ឬ​ខែ​បញ្ចុះតម្លៃ​បាន​នោះ​គឺ​ឧបករណ៍​ក្មេង​លេង នេះឯង អ្នក​គួរ​រង​ចាំ​ពេលវេលា​និង​សន្សំ​លុយ​បណ្តើរ​ៗ​រហូត​ថ្ងៃ​ឬ​ខែ​នោះ​មក​ដល់ ប្រសិនជា​អ្នក​ចង់​ទិញ​ឧបករណ៍​ទាំងនេះ​សម្រាប់​កូន​ៗ​របស់​អ្នក ​។ ឧបករណ៍​ក្មេង​លេង ភាគច្រើន​គេ​ចុះ​តម្លៃ​ ឬ​ប្រូ​ម៉ូ​សិន​ក្នុង​ខែ​ចុងឆ្នាំ (​ខែធ្នូ​នៃ​ឆ្នាំ​) វា​គឺជា​ខែ​នៅ​ក្នុង​សហរដ្ឋអាមេរិក ជា​ថ្ងៃ​បុណ្យ​នូ​អែ​ល (Christmas Days) ប៉ុន្តែ​ខែ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មានការ​បញ្ចុះតម្លៃ​ទំនិញ​ជា​ច្រើន​ផង​ដែរ រួម​ទាំង​របស់របរ​ក្មេង​លេង​នេះ ​។ ដូចនេះ​អ្នក​គួរ​សន្សំ​ប្រាក់​ឱ្យ​ហើយ​ដើម្បី​ទិញ​ក្នុង​ខែ​នឹង (​ការ​បញ្ចុះ​តម្លៃនឹង​អាស្រ័យ​ទៅ​ហាង​) ។ អ្នកជំនាញ​បាន​ណែនាំ​ថា ប្រសិនជា​របស់របរ​ទាំងនេះ​អ្នក​គិត​ថា​មិនសូវ​ហួស​សម័យ​ខ្លាំង អ្នក​គួរ​រង​ចាំ​ថ្ងៃ​ពិសេស​ៗ​នេះ​មក​ដល់ ចៀសវាង​ការ​ចំណាយ​ច្រើន ព្រោះ​របស់​ទាំង​អស់នេះ គេ​បញ្ចុះតម្លៃ​ច្រើន​សារ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​គេ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ម្យ៉ាងវិញទៀត​របស់​ទាំង​អស់នេះ មិនសូវ​ត្រូវការ​ប្រញាប់​ផង​ដែរ​ ៕