ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ ភ្ជួរស្រែ ក្បែរភូមិ ប្រទះឃើញគ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន យកទៅកម្ទេចចោល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប្រជាកសិករ ភ្ជួរស្រែក្បែរភូមិ បាន​ប្រទះ​ឃើញគ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់ មិនទាន់ផ្ទុះ ក៏ទាក់ទង​អង្គភាពកំចាត់មីន យកទៅកម្ទេចចោល កាលពីថ្ងៃទី១៤…

បន្ទាយមានជ័យ៖ ប្រជាកសិករ ភ្ជួរស្រែក្បែរភូមិ បាន​ប្រទះ​ឃើញគ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់ មិនទាន់ផ្ទុះ ក៏ទាក់ទង​អង្គភាពកំចាត់មីន យកទៅកម្ទេចចោល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ កសិករ​ភ្ជួរស្រែប៉ះគ្រាប់​មិនទាន់ផ្ទុះនោះ នៅចំណុចវាលស្រែ ក្នុង​ភូមិ​តាអំ ឃុំប្រាសាទ ស្រុកព្រះ​នេត្រព្រះ​។

លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះ​នេត្រព្រះ​ បានប្រាប់ថា ប្រជាកសិករ បានទៅភ្ជួរដី ធ្វើស្រែ ក្បែរភូមិ បានប្រទះ​ឃើញគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះ ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់ បានរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍​ឃុំប្រាសាទ ហើយបានរាយការណ៍បន្តទៅអង្គភាពហេឡូត្រាស់ កម្ចាត់មីន បានចុះមកយកទៅកម្ទេច​ចោល។

លោកបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះនេះ ជាគ្រាប់ ដែលសល់ពីសម័យសង្គ្រាម នៅពេលប្រជាកសិករ កាប់គាស់ព្រៃប្រទះ​ឃើញ ហើយអង្គភាពកម្ចាត់មីន បានមកទទួលយកទៅកម្ទេចចោល ហើយបាន​ណែនាំដល់ប្រជាពលរដ្ឋ បើប្រទះ​ឃើញគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះ សុំកុំប៉ះ​ពាល់ ហើយរាយការណ៍ជូនអង្គភាពកំចាត់មីន និងអាជ្ញាធរ នៅក្បែរ ដើម្បីការពារសុវត្ថិភាព៕ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ