ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប បាន​ប្តូរ​ទីតាំង​ពិនិត្យ​សុខភាព​បឋម

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្តូរ​ទីតាំង​ពិនិត្យ​សុខភាព​បឋម និង​ចុះ​ឈ្មោះ​អ្នកដំណើរ​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែល​មាន​ទីតាំង​ថ្មី​ស្ថិត​នៅ​បរិវេណ​វិទ្យាល័យ​កំពង់ក្តី ចាប់ពី​ម៉ោង​២២ និង​០០ យប់​ថ្ងៃ​ទី​១៥ ខែឧសភា…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្តូរ​ទីតាំង​ពិនិត្យ​សុខភាព​បឋម និង​ចុះ​ឈ្មោះ​អ្នកដំណើរ​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែល​មាន​ទីតាំង​ថ្មី​ស្ថិត​នៅ​បរិវេណ​វិទ្យាល័យ​កំពង់ក្តី ចាប់ពី​ម៉ោង​២២ និង​០០ យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​។ រដ្ឋបាល​ខេត្ត​បាន​ប្តូរ​ទីតាំង​ពិនិត្យ​សុខភាព​បឋម និង​ចុះ​ឈ្មោះ ស្កែ​ន QR Code Stop COVID-19 “​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩” ពី​ចំណុច​ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ជិត​ព្រំប្រទល់​ស្រុក​ស្ទោង ខេត្តកំពង់ធំ មក​ទីតាំង​វិទ្យាល័យ​កំពង់ក្តី នៅ​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង​។

ការ​ប្តូរ​ទីតាំង​នេះ គឺ​ដើម្បី​សម្រួល​បញ្ចៀស​ការ​កកស្ទះ និង​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។ ការ​ពិនិត្យ​សុខភាព​បឋម និង​ការ​ចុះ​ឈ្មោះ ឬ​ស្កែ​ន QR Code គឺ​បាន​ផ្តល់​អត្ថប្រយោជន៍ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​បង្ការ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​៖ ១.​ទទួល​បាន​ព័ត៌មាន​របស់​អ្នកដំណើរ​, ២.​ពិនិត្យ​សុខភាព​បឋម ក្នុង​ករណី​សង្ស័យ​ឈាន​ទៅ​យក​សំណាក និង​ច​ត្តា​ឡី​ស័ក​, ៣.​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ និង​រហ័ស​ដល់​ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​, ៤.​កាត់​ផ្តាច់​ប្រភព​ចម្លង​ទៅ​សហគមន៍​។

រដ្ឋបាល​ខេត្ត សូម​ការ​យោគយល់​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ឆ្លង​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​គឺ ៣​ការពារ ៣​កុំ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ