មកដឹងអត្ថន័យសារលើឈុតតំណាងជាតិបវរកញ្ញាចក្រវាល៣ប្រទេស ផ្ទុះការចាប់អារម្មណ៍ខ្លាំង
សហរដ្ឋអាមេរិក ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ (ពេលវេលានៅប្រទេសកម្ពុជា) គឺជាថ្ងៃនៃការប្រកួតឈុតតំណាង
សហរដ្ឋអាមេរិក ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ (ពេលវេលានៅប្រទេសកម្ពុជា) គឺជាថ្ងៃនៃការប្រកួតឈុតតំណាង
សហរដ្ឋអាមេរិក ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ (ពេលវេលានៅប្រទេសកម្ពុជា) គឺជាថ្ងៃនៃការប្រកួតឈុតតំណាងជាតិរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២០ ទាំង៧៤ប្រទេស ដែលបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិក។
ក្នុងចំណោមបវរកញ្ញាទាំង៧០ប្រទេស យើងក៏បានឃើញឈុតតំណាងព្រះរាជាណាចក្រកម្ពុជាយើង ដែលគ្រងដោយបវរកញ្ញា រ៉េត សារីតា បង្អួតសម្រស់យ៉ាងទាក់ទាញផងដែរ នៅលើឆាកប្រកួតដ៏អស្ចារ្យក្នុងរាត្រីដ៏សែនមនោរម្យ។
ជាមួយគ្នានេះផងដែរ ឈុតតំណាងជាតិរបស់មីយ៉ាន់ម៉ា, សិង្ហបុរី និងអ៊ុយរូហ្គាយ ត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនធ្វើការចុះផ្សាយ ដោយសារតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ចំពោះការផ្ញើសារទៅកាន់ពិភពលោក។
ឈុតតំណាងជាតិរបស់មីយ៉ាន់ម៉ា គ្រងដោយបវរកញ្ញា Thuzar Wint Lwin បានបញ្ចេញសម្រស់បូករួមនឹងផ្លាកភ្ជាប់ជាមួយប្រយោគមួយឃ្លាថា «Pray For Myanmar» ដែលចង់បង្ហាញពីវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លា.ប់ប្រជាជនស្លូតត្រង់មិនញញើតដៃ ពីសំណាក់របបយោធារបស់ឧត្តមសេនីយ៍ Min Aung Hlaing។
ចំណែកឯឈុតតំណាងជាតិរបស់សិង្ហបុរី គ្រងដោយបវរកញ្ញា Bernadette Belle Ong ក៏បង្ហាញប្រយោគមួយឃ្លានៅលើឈុតនោះតែម្តង ដោយសរសេរថា «Stop Asian Hate» ដើម្បីអំពាវនាវបញ្ឈប់រាល់ការរើសអើងជាតិសាសន៍ និងប្រើអំពើហិង្សាលើជនជាតិអាស៊ី។ ដែលកើតមានឡើងនៅបណ្តាប្រទេសលោកភាគខាងលិច ចំពេលដែលមានការរីករាលដាលនៃវីរុសកូវីដ១៩៕
ដោយឡែកឈុតតំណាងជាតិរបស់អ៊ុយរូហ្គាយ គ្រងដោយបវរកញ្ញា Lola de los Santos វិញ បានរំលេចពាក្យពេចន៍ជាច្រើនលើឈុតពណ៌ឥន្ទធនូ ដើម្បីការផ្តល់ភាពស្មើគ្នាសម្រាប់សមាជិកនៃសហគមន៍មនុស្សស្រលាញ់ភេទដូចគ្នា៕ (ដកស្រង់ចេញពី CNN)
ចែករំលែកព័តមាននេះ