ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ប្រកាស​អាសន្ន ខណៈ​អំពើ​ហិ.ង្សា​រវាង​ក្រុម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​រាលដាល​កាន់តែ​ខ្លាំង

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ប្រកា​សភាព​អាសន្ន​ក្នុង​ទីក្រុង Lod បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកំលាំង​អ៊ី​ស្រា​អែ​ល

អ៊ី​ស្រា​អែ​ល ៖ ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ប្រកា​សភាព​អាសន្ន​ក្នុង​ទីក្រុង Lod បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកំលាំង​អ៊ី​ស្រា​អែ​ល និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​កាន់តែ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​រាប់រយ​គ្រាប់​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹកដី​អ៊ី​ស្រា​អែ​ល​។ ខណៈ​ដែល​អ៊ី​ស្រា​អែ​ល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ហ្គា​ហ្សា​។ យ៉ាង​ហោច​ណាស់​មនុស្ស​៤០​នាក់ ក្នុង​នោះ​មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​៣៥​នាក់ ក្នុង​ចំណោម​នោះ​មាន​កុមារ​១០​នាក់ និង​ប្រជាជន​អ៊ី​ស្រា​អែ​ល​៥​នាក់ ត្រូវ​បាន​ស​.​ម្លា​.​ប់​ក្នុង​អំពើ​ហិង្សា​នេះ​។

យោធា​អ៊ី​ស្រា​អែ​ល​និយាយ​ថា ខ្លួន​កំពុង​តម្រង់​គោលដៅ​ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​វា.យ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ក្រុង​ហ្ស៊េ​រូ​សា​ឡឹម និង​តំបន់​ផ្សេង​ទៀត​។

កងទ័ព​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា រ៉ុក្កែត​ជាង​១​ពាន់​គ្រាប់ ត្រូវ​បាន​បាញ់​ឆ្ពោះ​មក​កាន់​ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ី​ស្រា​អែ​ល ដោយ​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា​។

ដោយឡែក​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ក៏​បាន​និយាយ​ថា ពួក​គេ​បាន​វាយប្រហារ​ទីក្រុង Tel Aviv របស់​អ៊ី​ស្រា​អែ​ល​។ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល បាន​បំផ្លាញ​អគារ​ប៉ម​១ នៅ​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា​។ ហើយ​អគារ​ប៉ម​ទី​២ បាន​ដួលរ​លំនៅ​តំបន់​ហ្គា​ហ្សា​ដដែល បន្ទាប់​ពី​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​មួយ​ផ្សេង​ទៀត​។

អ្នកស្រុក​ត្រូវ​បាន​គេ​ព្រមាន​ឱ្យ​ជម្លៀស​ខ្លួន​ចេញពី​អគារ al-Jawhara ដែល​មាន​កម្ពស់​១២​ជាន់​។ ទោះ​យ៉ាងណា​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា នៅ​តែ​មាន​ជន​ស៊ី​វិល​ស្លា​.​ប់​ជា​បន្តបន្ទាប់​។

ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​អះអាង​ថា មី​ស៊ី​ល​ជាង ២០០​គ្រាប់​ត្រូវ​ពួក​គេ​បាញ់​នៅ​ឯ​ទីក្រុង Tel Aviv និង Beersheba បន្ទាប់​ពី​ការ​វា.យប្រហារ​ប៉ម​ទាំង​២​រួច​។

សូម​បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង បន្ទាប់​ពី​មាន​ភាព​តានតឹង​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​។ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូ​លី​ស​អ៊ី​ស្រា​អែ​ល និង​ក្រុម​បាតុករ​ប៉ា​ឡេ​ស្ទី​ន នៅ​ព្រះ​វិហារ​មួយ​ក្នុង​ទីក្រុង​ហ្ស៊េ​រូ​សា​ឡឹម ដែល​ជាទី​សក្ការៈ​សម្រាប់​ប្រជាជន​ម៉ូ​ស្លី​ម និង​ជនជាតិ​ជ្វី​ហ្វ​។

សហគមន៍​អន្តរជាតិ បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​។ ខណៈ​ដែល​ប្រេសិត​សន្តិភាព​ម​ជ្ឈឹ​ម​បូព៌ា​របស់​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​ថា សកម្មភាព​នេះ កំពុង​ឆ្ពោះទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ