ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​​ឡានទៅ​ធ្វើរឿងស្មានមិនដល់​​នៅលើ​​ដើម​អំពិលទឹក ផ្អើល​​មហាវិថី​ឈ្នះ​ឈ្នះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស.ពបុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បញ្ចប់ជីវិត​​ដោយយកខ្សែចងភ្ជាប់ទៅ​នឹង​​ដើម​អំពិលទឹក​មួយ​ដើម​នៅ​​

រាជធានី​ភ្នំពេញ​ ៖ ស.ពបុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បញ្ចប់ជីវិត​​ដោយយកខ្សែចងភ្ជាប់ទៅ​នឹង​​ដើម​អំពិលទឹក​មួយ​ដើម​នៅ​​ចំណុច​ដី​វាល​មួយកន្លែង​ ដោយ​​មាន​ចត​រថយន្ត​មួយ​គ្រឿងម៉ាក​វី​ស្តូ នៅ​ក្បែរ​កន្លែងកើតហេតុ​នោះផងដែរ​​។

​ហេតុការណ៍​ខាងលើនេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ ២០២១ នៅ​ចំណុចដីវាលមួយកន្លែង តាម​បណ្តោយ​​មហា​វី​ថី​ឈ្នះ ឈ្នះ ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​រូប​នោះ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ បានខ្សែ​នីឡុងចង់​ភ្ជាប់​ទៅ​នឹង​ដើម​អំពិលទឹក ក្នុង​ដី​វាល​ចំងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ ពី​មហាវិថី​ឈ្នះ​ឈ្នះ ​ដោយ​នៅ​ក្បែរ​ស.ព​​ចម្ងាយ​​ប្រមាណ​៥០​ម៉ែត្រ​ប្រទះ​ឃើញ​រថយន្ត​​មួយគ្រឿង​ម៉ាក​វិ​ស្តូ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ​២AS-៦១៥០​ ដែល​សង្ស័យ​ថា ជា​រថយន្ត​​របស់​បុរស​រូប​នោះ​ឈប់​ចត​ចោល ។

​តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​ព្រឹកថ្ងៃកើតហេតុ​​នោះ មាន​អ្នកដំណើរ​ម្នាក់​បាន​ចូល​ទៅ​បត់ជើងក្នុង​ដី​វាល​ខាងលើ ក៍បាន​ប្រទះ​ឃើញស.ព​បុរស​រងគ្រោះ​ម្នាក់​នោះ ដោយ​ពុំ​ដឹង​ថា ​​​កើតឡើង​តាំងពី​ពេល​ណា​នោះ​ទេ ។​ បន្ទាប់​ពីប្រទះ​ឃើញ​បែបនេះ អ្នកដំណើររូបនោះ​ក៍​បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្បែរ​នោះឱ្យ​ទៅ​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋានចុះមកពិនិត្យ​ ក៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​។

តាម​​ប្រភពខាងលើបាន​​អោយ​ដឹងបន្ត​​ថា នៅ​ព្រឹក​នោះនគរបាល​មូលដ្ឋាន ក៍បាន​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ត្រួតពិនិត្យ ព្រមទាំង​ទាក់ទង​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​ធ្វើតេស្តស.ពជនរងគ្រោះ​ ពុំ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​ឡើយ​ ។ ​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ មាន​វិបត្តិ​អ្វី​នោះ​ឡើយ ។

​តាម​ការ​ត្រួតពិនិត្យ​ នគរបាល​អោយ​ដឹង​ថា ស.ព​បុរស​រូប​នោះ​ប្រើប្រាស់​សារធាតុ​ញៀ.ន នៅ​មុន​​បញ្ចប់ជីវិត បុរសរងគ្រោះ​​រូប​នោះ បាន​អា.រកដៃ​ឆ្វេង​តាំងពី​ក្នុង​រថយន្ត ព្រោះ​មាន​ឈាម​ធ្លាក់​ក្បែរ​នោះ​ រួច​ក៍បាន​ធ្វើ​ដំណើរ​ទៅ​ឡើង​ដើម​អំពិលទឹកបញ្ចប់ជីវិត​ ដោយ​មាន​ឈាម​ហូរ​ធ្លាក់​ជាប់​ដើម​អំពិលទឹក​ផង​ដែរ​។

​តាម​ការ​ត្រូ​ត​ពិនិត្យ ជនរងគ្រោះពិតជា​បានបញ្ចប់ជីវិត​ដោយ​ខ្លួន​ឯង ហើយស.ព​ត្រូវ​បាន​នគរបាល​បញ្ជូនទៅ​កាន់​ឈាបនដ្ឋាន​វត្ត​បាក់​ខែង ​ចំណែក​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​បាក់​ខែង ​ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​​​ឱ្យមកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ