ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចម្រុះ រុះរើ​សំណង់​មិន​រៀបរយ ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើនយ៉ាង ប្រភពទឹក​ស្អាត ជំរាល​ក្បាលឆាយ​ ចាប់ស្ត្រីម្នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ក្រុងព្រះសីហនុ និង​កម្លាំង​មន្ទីរជំនាញ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​រុះរើ​សំណង់​មិន​រៀបរយ ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើនយ៉ាង ប្រភពទឹក​ស្អាត…

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ក្រុងព្រះសីហនុ និង​កម្លាំង​មន្ទីរជំនាញ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​រុះរើ​សំណង់​មិន​រៀបរយ ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើនយ៉ាង ប្រភពទឹក​ស្អាត ជំរាល​ក្បាលឆាយ​។

​កំណត់ហេតុ​របស់លោក ញ៉ឹម សុវណ្ណារិទ្ធ អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​មន្ត្រីរដ្ឋបាល និង​អភិរក្ស​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ ដោយមាន​កិច្ចសហការ​ពី​កម្លាំង​រដ្ឋបាល​ក្រុងព្រះសីហនុ និង​កម្លាំង​មកពី​មន្ទីរជំនាញ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ ឧសភា ឆ្នាំ​២០២១ បាន​ចុះ​អនុវត្ត​វិធានការ​រុះរើ​សំណង់​មិន​រៀបរយ នៅ​ចំណុច​ភូមិ​តា​អឺ​ង ស្ថិតក្នុង​ក្រុម​១៦ ភូមិ​០២ សង្កាត់​០១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​កំណត់ហេតុ​ដដែល បាន​បញ្ជាក់ថា កម្លាំង​ជំនាញ​សហការ បាន​អនុវត្ត​វិធានការ​រុះរើ​សំណង់​ខ្ទម​តូចៗ ដែល​លួច​កាប់​ទន្ទ្រាន​ដើមឈើ​អា​ស្យា​ក្នុង​តំបន់​អិ​រក្ស​ធម្មជាតិ​ប្រើប្រាស់​ច្រើនយ៉ាង​នៃ​ប្រភព​ទឹកស្អាត ដែលមាន​ទីតាំង​ខាងលើ​។​

ក្នុង​កិច្ច​អនុវត្ត​វិធានការ​រុះរើ​កម្លាំង​ជំនាញ​សហការ បានធ្វើ​ការរុះរើ​ខ្ទម​តូចៗ មិន​រៀបរយ បាន​ចំនួន ០៩​ខ្ទម ក្នុងនោះ មាន​គ្រោង​ខ្ទម​ចំនួន ០២ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ឈ្មោះ ណា​ង ទ្រី អាយុ ៣៩​ឆ្នាំ មុខរបរ​លក់ដូរ​តាម​រទេះ មាន​ស្រុកកំណើត នៅ​ឃុំ​សោម ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។ បច្ចុប្បន្ន ស្នាក់នៅ​ចំណុច​ភូមិ​តា​អឺ​ង ក្រុម​១៦ ភូមិ​០២ សង្កាត់​០១ ក្រុង​/​ខេត្ត​ព្រះសីហនុ ដែលជា​មេខ្លោង នៅក្នុង​ហេតុការណ៍​រារាំង និង​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច ក្នុងពេល​កំពុង​អនុវត្ត​វិធានការ​រុះរើ​សំណង់​មិន​រៀបរយ ក្នុង​ដែន​ព្រៃ​ធម្មជាតិ​អភិរក្ស និង​ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ប្រភព​ទឹកស្អាត​ខុសច្បាប់​។​

​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​មេខ្លោង​ខាងលើ បាន​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ រស់ ភី​ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ