ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​​ដ៏ល្បី១រូបនេះ​បង្ហាញលទ្ធផលតេស្តកូវីដលើក​ទី​៤ យ៉ាងភ្ញាក់​ផ្អើល​

2 ឆ្នាំ មុន

ថៃ ៖ តារា​សម្តែង និង​តារា​ជា​ម៉ូ​ដែល​ល្បីឈ្មោះ​ថៃ នាង Ploy Chermarn បាន​បញ្ជាក់​ថា រូប​នាង​បាន​ឆ្លង​កូ​វី​ដ​១៩ បន្ទាប់​ពី​បាន​ធ្វើ

ថៃ ៖ តារា​សម្តែង និង​តារា​ជា​ម៉ូ​ដែល​ល្បីឈ្មោះ​ថៃ នាង Ploy Chermarn បាន​បញ្ជាក់​ថា រូប​នាង​បាន​ឆ្លង​កូ​វី​ដ​១៩ បន្ទាប់​ពី​បាន​ធ្វើតេស្ត ៣ លើក​កន្លង​មក បង្ហាញ​លទ្ធផល​អវិជ្ជមាន​។ ប៉ុន្តែ​ក្រោយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ចុង​ក្រោយ​លើក​ទី ៤ រួច​មក​។ លទ្ធផល​ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា បញ្ជាក់​ថា នាង​វិជ្ជមាន​កូ​វី​ដ​១៩​។

តាម​រយៈ​ការ​បង្ហោះ​សារ​មួយ​លើ​ប្រព័ន្ធ Instagram តារា​ស្រី​វ័យ ៣៨​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជា​ដំណាក់កាល​នៃ​ការ​ធ្វើតេស្ត​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១១ ខែមេសា រហូត​ដល់​ការ​ធ្វើតេស្ត​លើក​ទី​៤ បង្ហាញ​លទ្ធផល​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា​។

ក្នុង​ឱកាស​នោះ Ploy ក៏​ធ្វើការ​សុំ​ទោស​ចំពោះ​អ្នក​រង​ផល​ប៉ះពាល់​ទាំងអស់ និង​ព្រមទាំង​ថ្លែងអំណរគុណ សម្រាប់​ការ​លើកទឹកចិត្ត និង​ការ​ជូនពរ​ពី​សំណាក់​អ្នក​គ្រប់​គ្នា​។ ដោយ​បច្ចុប្បន្ន​នាង​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ និង​កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​៕ (​ដកស្រង់​ចេញពី Sanook)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ