ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​ករណីវិជ្ជមានកូវីដ​-១៩ ចំនួន​​​៧​នាក់​ទៀត​នៅខេត្តតាកែវ​

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ លោក​នុ​ត ស៊ី​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បានអោយ​ដឹង​កាលពី​វេលា​ម៉ោង៤​នឹង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៨ ​ឧសភា​ ២០២១ កន្លងទៅនេះ​ថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់ ត្រូវ​​បាន​​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ក្នុងនោះ​រួម​មាន​

ខេត្ត​តាកែវ ៖ លោក​នុ​ត ស៊ី​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បានអោយ​ដឹង​កាលពី​វេលា​ម៉ោង៤​នឹង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៨ ​ឧសភា​ ២០២១ កន្លងទៅនេះ​ថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់ ត្រូវ​​បាន​​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ក្នុងនោះ​រួម​មាន​ ​១-ឈ្មោះ វណ្ណ ស្រី​អូន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​លក់​ខោអាវ​នៅ​ផ្សា​រយាយ​ត្រាប់​) រស់នៅ​ភូមិ​ទឹកអំបិល ឃុំរ​វៀង ស្រុក​សំរោង ២-ឈ្មោះ ចាន់ ស្រី​មុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទឹកអំបិល ឃុំរ​វៀង ស្រុក​សំរោង​៣-ឈ្មោះ ហុ​ក ឃី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​លក់​ខោអាវ​នៅ​ផ្សា​រយាយ​ត្រាប់​) រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំរ​វៀង ស្រុក​សំរោង ៤-ឈ្មោះ ម៉ិច ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ (​លក់​ខោអាវ​នៅ​ផ្សា​រយាយ​ត្រាប់​) រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំរ​វៀង ស្រុក​សំរោង ៥-ឈ្មោះ សុខ ធីតា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​(​កម្មករ​រោងចក្រ​លី​ឡាក​ឯករាជ្យ​១ រាជធានី​ភ្នំពេញ​) រស់នៅ​ភូមិ​សាមគ្គី ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ៦-ឈ្មោះ ហោ អា​ម៉ី ភេទ​ស្រី អាយុ​២០​ឆ្នាំ (​កម្មករ​រោងចក្រ​លី​ឡាក​ឯករាជ្យ​១ រាជធានី​ភ្នំពេញ​) រស់នៅ​ភូមិ​សាមគ្គី ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ​និង​​៧-ឈ្មោះ ហេង កញ្ញា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូ​មិច​ង្កើ​ប ឃុំ​កំពែង ស្រុក​ព្រៃកប្បាស​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា​ អ្នក​វិជ្ជមាន​ទាំង៧​នាក់​ខាងលើ ក្នុង​នោះ​៤​នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី ​ចំណែក​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​បូ​រី និងម្នាក់​​ទៀត​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃកប្បាស​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​កំពុង​ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​​អ្នក​វិជ្ជមាន​ទាំង៧​នាក់​ខាងលើ​បន្ថែម​ទៀត​ផង​ដែរ​។ ហើយ​នៅ​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០២១​នេះ​ ​អាជ្ញាធរ​​ខេត្តតាកែវ​ក៏​បាន​ចេញ​ចរាចរណ៍​ដើម្បី​បិទ​ផ្សាយ​យាយ​ត្រប់​ជា​បណ្តោះអាសន្ន​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ