រាជធានីភ្នំពេញ ៖ នៅពេលដែលមហាជន បានឃើញពីរូបភាពបង្ហោះអាការៈជំងឺរបស់នាយក្រិន ធ្វើឱ្យម្នាក់ៗមានការភ្ញាក់ផ្អើលហើយ បែរជាស្រឡាំងកាំងនៅពេលដែល នាយ ក្រិន ស្ងាត់ៗពីមហាជន ស្រាប់តែមកជួបរឿងសោកសៅ រហូតដល់មានជំងឺពោះវៀនធ្លាក់ចូលក្រោមពងស្វាសបែបនេះ។ នេះជាការទទួលនូវដំណឹងរំជើបរំជួលមួយទៀតនៅក្នុងសិល្បៈ។

មហាជនប្រាកដជាស្គាល់ហើយ តារាកំប្លែងដែលមានរាងតូចស្រឡះ និងមានមាឌល្អិត នាយ ក្រិន ដែលតែងតែធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកាយសម្បទាទាបល្អិតរបស់លោកបែបនេះ តែបែរជាមានប្រពន្ធយ៉ាងខ្ពស់ស្រឡះស្រស់ស្អាត ជាពិសេសមកដល់ពេលនេះ ថែមទាំងមានកូនដល់ទៅ៣នាក់ទៀតផង។ ប៉ុន្តែដោយសារតែមានបញ្ហាក្នុងគ្រួសារ ធ្វើឱ្យប្រពន្ធនាយក្រិន បានចុះចោលប្តី និងកូនៗ។

យ៉ាងណាមិញ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់នាយ ធុង ក៏បានបង្ហើបប្រាប់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះ នាយក្រិនគួរឲ្យអាណិតខ្លាំងណាស់ ត្រូវទទួលបន្ទុកមើលថែកូនៗទាំងអស់ ចំណែកប្រពន្ធបានចុះចោលទៅរស់នៅជាមួយប្តីថ្មីទុកឲ្យកូនៗ និងប្តីរស់នៅរងទុកយ៉ាងកំសត់វេទនា ហើយសព្វថ្ងៃនេះ នាយក្រិន ក៏មានជំងឺប្រចាំកាយដែរ ហើយយោងតាមនាយ ធុង ប្រាប់ថា នាយក្រិន គាត់កំពុងតែសង្គ្រោះបន្ទាន់ ដោយសារឈឺពោះវៀនធ្លាក់ចូលក្រោមពងស្វាស។







ចែករំលែកព័តមាននេះ