ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​​ឃាត់​រថយន្តឈ្នួល​ជាច្រើន​គ្រឿង ខណៈ​ចូល​ទៅ​ដឹក​មនុស្ស​ចេញពី​តំបន់ក្រហម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់​រថយន្តឈ្នួល​ច្រើ​នគ្រឿង ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ ក្នុង​នោះ​មាន​អ្នកបើកបរ​ និង​ព្រូ​រថយន្ត​ជាង​៥០​នាក់ ​និង​អ្នក​ជិះ​ក្នុង​រថយន្ត​ជិត​៥០​ផង​ដែរ ខណៈ​ដែល​រថយន្តឈ្នួល​ទាំង​អស់នេះ​ ចូល​ទៅ​ដឹក​ប្រជាពលរដ្ឋ​ និង​កម្មករ​កម្មការិនី​រោងចក្រ​ចេញពី «​តំបន់ក្រហម​»…

រាជធានីភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់​រថយន្តឈ្នួល​ច្រើ​នគ្រឿង ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ ក្នុង​នោះ​មាន​អ្នកបើកបរ​ និង​ព្រូ​រថយន្ត​ជាង​៥០​នាក់ ​និង​អ្នក​ជិះ​ក្នុង​រថយន្ត​ជិត​៥០​ផង​ដែរ ខណៈ​ដែល​រថយន្តឈ្នួល​ទាំង​អស់នេះ​ ចូល​ទៅ​ដឹក​ប្រជាពលរដ្ឋ​ និង​កម្មករ​កម្មការិនី​រោងចក្រ​ចេញពី «​តំបន់ក្រហម​» ក្នុង​សង្កាត់​ចោម​ចៅ​ទី​១​ ដែល​កំពុង​មានការ​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19​ ។

ប្រតិបត្តិការ​ឃាត់​រថយន្តឈ្នួល​ខាងលើ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង និង​ផ្លូវ​តូច​ៗ​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​រថយន្តឈ្នួល​ខាងលើ​បាន​នាំ​គ្នា ​សម្រុកចូល​ទៅ​ដឹក​ប្រជា​ពលរ​ដ្ន​ និង​កម្មករ កម្មការិនី​ចេញពី​តំបន់​ក្រហម​ខាងលើ ដែល​កំពុង​ត្រូវ​បាន​បិទ​ខ្ទប់​នៅឡើយ ក្នុង​បំណង​ទៅ​កាន់​ខេត្ត ក្រុងនានា ដោយ​ពុំ​បាន​គិត​ពី​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នូវ​ជម្ងឺ​COVID-19 ដល់​មនុស្ស​នៅ​តាម​នៅ​តាម​បណ្ដា​ខេត្ត ក្រុង​ទាំងនោះ​ឡើយ ​។ ​ដើម្បី​ទប់ស្កាត់​អំពី​ហានិភ័យ​ខ្ពស់​បំផុត​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​ធ្វើការ​ឃាត់​រថយន្តឈ្នួល​ទុក​មួយ​កន្លែង​តែ​ម្ដង មិន​ឲ្យ​មានការ​ដឹក​ចល័ត​មនុស្ស​ស្រេច​តែ​ចិត្ត​ចេញពី​តំបន់​ក្រហម​បែប​នេះ​ឡើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​បាន​រថយន្តឈ្នួល​ប្រភេទ​ទេសចរណ៍​១២​កៅអី​ និង​១៤​កៅអី​៤២​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង រួម​ទាំង​អ្នកបើកបរ​ និង​ព្រូ​៥៥​នាក់​ព្រមទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំងនោះ​ចំនួន​៤៩​នាក់​ទៀត ​ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ​ ។ ​ក្រោយ​ពេល​ឃាត់​បាន​រថយន្ត​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ជិត​សាលាសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក​មនុស្ស​សរុប​១០៤​នាក់ ​ដែល​រួម​អ្នកបើកបរ​ និង​ព្រូ​រថយន្ត ព្រមទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​ប្រុង​ធ្វើ​ដំណើរ​ចាក​ចេញពី​តំបន់​ក្រហម​ទៅ​កាន់​ខេត្ត​នានា​នោះ ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​គោក​បញ្ជាន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​២ រយៈពេល​១៤​ថ្ងៃ​សិន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ