ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KRISENERGY ​កំពុង​រៀបចំ​បែបបទ​សុំ​នាំ​ប្រេង​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​តំណក់​ប្រេង​លើក​ដំបូង​ដែល​កម្ពុជា​បូម​យក​បាន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ​ឆ្នាំ​២០២០ ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន KRISENERGY កំពុង​រៀបចំ​បែបបទ​សុំ​ចេញ​ប្រេង​ទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ ខណ់ៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​និង​ធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​អ្នកទិញ​ប្រេង​របស់​ខ្លួន​។ ឯកឧត្តម ជៀប សួរ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​តំណក់​ប្រេង​លើក​ដំបូង​ដែល​កម្ពុជា​បូម​យក​បាន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ​ឆ្នាំ​២០២០ ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន KRISENERGY កំពុង​រៀបចំ​បែបបទ​សុំ​ចេញ​ប្រេង​ទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ ខណ់ៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​និង​ធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​អ្នកទិញ​ប្រេង​របស់​ខ្លួន​។

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ​និង​ថាមពល បានអោយ​ដឹង​ថា សម្រាប់​ក្រុម​ហុ​ន KRISENERGY​បច្ចុប្បន្ន​នេះ កំពុង​តែ​ផលិត​ប្រេង​ចេញពី​អណ្តូង​ទាំង​៥​ជា​ធម្មតា​ហើយ​ចំពោះ​ផលិតកម្ម​ប្រចាំ​ថ្ងៃ ដូច​ក្រុមហ៊ុន ធ្លាប់​បាន​ប្រាប់​ជា​រឿយ​ៗ កន្លង​មក​ហី​យ​ស្ថិត​ក្នុង​កម្រិត​២០០០​ឬ​ក្រោម​២០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។

ឯកឧត្តម ជៀប សួរ មាន​ប្រសាសន៍​ថា​«​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន កំពុង​រៀបចំ​បែប​ប​បទ​សុំ​នាំ​ចេញ​ដើម្បី​ធ្វើការ​លក់​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ​។ គាត់​កំពុង​តែ​ធ្វើការ​ជាមួយ​អ្នកទិញ​យ៉ាង​មមាញឹក ។​អីចឹង​យី​ង​សង្ឃឹមថា ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​គាត់​នឹង​អាច​លក់​ប្រេង​ចេញ​បាន​»​។
ឯកឧត្តម​លើក​ឡើង​ថា ផលិតកម្ម​ប្រេង​របស់​ក្រុមហ៊ុន​បាន​ទាប​ជាង ផែនការ​ដែល​បាន​គ្រោងទុក ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​ពិចារណា ព្រោះ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដូច យើង​បានដឹង​ស្រាប់​ហើយ គាត់​កំពុង​មាន​បញ្ហា​ថវិកា ដើមទុន​របស់​គាត់​ជាមួយ ក្រុមហ៊ុន​ធំ​និង​ម្ចាស់បំណុល​ផ្សេង​ៗ​។

ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​ឥលូវ​នេះ យើង​រង​ចាំ​មី​ល​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុនមេ តើ​គាត់​នឹង​ធ្វើ​យ៉ាងណា​សម្រាប់​គម្រោង​នេះ ។​តែ​ដោយឡែក អ្វី​ដែល​ជា​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​គម្រោង​ជាមួយ​ប្រទេស​យើង គឺ​យើង​មី​ល​ទៅ​លី​លក្ខ​ណ្ឌ​ផ្សេង​ៗ​ក្នុង​កិច្ចព្រមព្រៀង ដែល​គាត់​ត្រូវ​បំពេញ ហើយ​បើ​គាត់​មិន​អាច​បំពេញ​បាន ដោយ​ប្រកា​ណាមួយ យើង​នឹង​អនុវត្ត​ទៅ​តាម​លក្ខ​ណ្ឌ​នៃ​កិច្ចព្រមព្រៀង​»​។

ពាក់ព័ន្ធ​និង​ផលិតកម្ម​ប្រេង​របស់​កម្ពុជា បើ​យោង​តាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ថា ប្លុក​អេ ដែល​ទើប​បូម​បាន​ប្រេង​នេះ វា​មិន​ពាក់ព័ន្ធ​នឹង​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​ទេ​។​យើង​ជាមួយ​ថៃ​កំពុង​បន្ត​រក​ការ​ចរចា​ជាមួយ​ថៃ​ដើម្បី​រក​ការ​ឯកភាព​។

សម្តេច​តេ​ជោ គូសបញ្ជាក់​ថា​«​នេះ​មិនមែន​ជា​បណ្តាសារ​ទេ តែ​វា​ជា​ពរ​ជ័យ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ដំណាក់កាល​ថ្មី ជា​ប្រភព​ប្រាក់​ចំណូល​ថ្មី​។​នៅ​ពេល​ខាង​មុខ​យើង​នឹង​បាន​ប្រភព​ចំណូល​បាន​មក​ពី​ប្រេង​, យើង​និង​មាន​ប្រភព​ចំណូល​បាន​មក​ពី​រ៉ែ​មាស​របស់​យើង​ដែល​និង​ត្រៀម​ធ្វើ​អាជីវកម្ម​, យើង​និង​បាន​ចំណូល​ពី​ធ្យូងថ្ម​ដោយ​ពុំ​ចាំបាច់​ទិញ​មក​ពី​ខាងក្រៅ ដោយ​យើង​និង​ដាក់​ម៉ា​ស៊ី​នៅ​ខេត្ត​ឧត្ត​មាន​ជ័យ​»​។

លោក​បណ្ឌិត គី​សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា​«​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​(​តំណក់​ប្រេង​ដំបូង​) គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង បែកញើស ហូរ​ញើស​របស់​រាជរដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង ហើយ​ភាព​ជោគជ័យ​របស់​គាត់​គឺ​ដោយសារ​មាន​គោលនយោបាយ​ឈ្នះ ឈ្នះ​នេះឯង ហើយ​ខ្ញុំ​សូម​ឱ្យ​ជនរួមជាតិ​ចូលរួម​អបអរសាទរ​នៅ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ