ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សះស្បើយតែ ៤១ នាក់ថ្ងៃនេះ ខណះវិជ្ជមានកូវីដ-១៩ មាន ៥៥៨នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

សូមបង្កើនការប្រុងប្រយ័ត្ន ឆ្លងច្រើន ជាសះស្បើយតិច ។ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៥៥៨នាក់ បន្ថែមទៀត និងបានព្យាបាលជាសះស្បើយបានចំនួន ៤១នាក់ ខណៈករណីស្លា.ប់ថ្មីគ្មាន ។

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៥៥៨នាក់ បន្ថែមទៀត និងបានព្យាបាលជាសះស្បើយបានចំនួន ៤១នាក់ ខណៈករណីស្លា.ប់ថ្មីគ្មាន ។

ក្រសួងសុខាភិលបាលបានបន្តទៀតថា ចំនួនអ្នកឆ្លងថ្មី ៥៥៨ នាក់ (១ករណី ជាករណីនាំចូល) បានធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៨.១៧៩នាក់ ករណីព្យាបាលជាសះស្បើយសរុប៦៨៨៤នាក់ អ្នកឆ្លងមកពីក្រៅប្រទេសសរុប៥៦១នាក់ នឹងអ្នកស្លា.ប់ដោយសារកូវីដសរុប១១៤នាក់ ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមិនបានបញ្ជាក់លម្អិតអំពីករណីឆ្លងថ្មីនៅតាមបណ្តាខេត្តដូចជាការប្រកាសព័ត៌មានមុនៗឡើយ គឺក្រសួងប្រកាសជូនសាធារណជនតែចំនួនសរុបនៃការឆ្លងតែប៉ុណ្ណោះ បង្កឱ្យមានមតិមហាជនមួយចំនួនសំណូមពរលើផេកផ្លូវការរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ចូលព័ត៌មានលម្អិតបន្តិចទៀត អំពីករណីនៃការឆ្លងតាមបណ្តាខេត្ត ព្រោះថាមានខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យជាដើម គឺឃើញមានការឆ្លងច្រើននិងមានតំបន់មួយចំនួនត្រូវបានចាត់ថ្នាក់ជាតំបន់ក្រហមផងដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ