ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​ពលរដ្ឋ ព្រះ​ស​ង្យ តាអាចារ្យ និង​អ្នក​បូជាសព បន្ទាប់ពី​រកឃើញ​ភរិយា​សព វិជ្ជមាន​កូ​វីដ​១៩

2 ឆ្នាំ មុន
  • កំពត

កំពត​៖ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នំ​២០២១​នេះ អាជ្ញាធរ​ស្រុក​កំពង់ត្រាច សហការ​ជាមួយនឹង​ក្រុមគ្រូពេទ្យ បាន​ប្រ​កូ​ស​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច មក​ធ្វើតេស្ត យក​សំណាក…

កំពត​៖ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នំ​២០២១​នេះ អាជ្ញាធរ​ស្រុក​កំពង់ត្រាច សហការ​ជាមួយនឹង​ក្រុមគ្រូពេទ្យ បាន​ប្រ​កូ​ស​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច មក​ធ្វើតេស្ត យក​សំណាក រក​មេរោគ​កូ​វីដ​១៩​។ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ជាង ៥០​នាក់ ព្រះ​ស​ង្យ ចំនួន ៥​អង្គ មកពី​វត្ត​ត្រពាំង​ជ្រៃ និង​វត្ត​កោះ​ផ្ដៅ និង​តាអាចារ្យ ២​នាក់ រួមទាំង​អ្នក​បូជាសព​។ នេះ​ជាការ​ធ្វើតេស្ត លើក​ទី​៣ ហើយ ក្រោយពី​ការធ្វើ​តេស្ត ២​លើក​កន្លងមក រកឃើញ​អ្នក​ឆ្លង​កូ​វីដ ៣​នាក់​ហើយ​។​

​ការប្រកាស​អោយមកធ្វើ​តេស្ត​នេះ បន្ទាប់ពី​ក្រុមគ្រូពេទ្យ បាន​ពិនិត្យ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ លើ​ស្ត្រី​ម្នាក់ ឈ្មោះ ឯម បុប្ផា ដែល​បានរៀបចំ​ធ្វើ​បុណ្យសព អោយ​ប្ដី ដែល​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ខេត្តកំពត កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​។ ពិធី​បុណ្យសព​នោះ បានធ្វើ​ឡើង​តាម​ប្រពៃណី នៅផ្ទះ​ក្នុង​ស្រុកកំណើត នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។​

​លោក ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ចុះ​ជាប់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ធ្វើ​ការងារ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​នេះ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា​នេះ​ថា បុរស​ម្នាក់ នៅ​ភូមិ​ដើម​ចារ មាន​ជ​ងឺ​ឈឺ​ធ្ងន់ ហើយ​ប្រពន្ធ​បុរស​មាន​ជំងឺ​នោះ ឈ្មោះ ឯម បុប្ផា អាយុ ៣៥​ឆ្នាំ​។ បុរស​ដែលមាន​ជំងឺ​នោះ ត្រូវបាន​គេ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះសង្ឃ នៅ​រាជធានី​ភ្នំពេញ ហើយ​ប្រពន្ធ បាន​តាម​មក​មើលថែ​ជំងឺ​ប្តី​នៅ​មន្ទីរពេទ្យ​។ តែ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ពេទ្យ​បាន​ដឹក​បុរស​មាន​ជំងឺ​នោះ មកដល់​ផ្ទះ​វិញ ហើយ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ បុរស​អ្នកជំងឺ​រូបនោះ ត្រូវបាន​ដឹក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។ លុះដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ បុរស​ដែលមាន​ជំងឺ​ឈឺ​ធ្ងន់ ត្រូវបាន​ស្លាប់ ហើយ​ក្រុម​សាច់ញាតិ បាន​ដឹក​ត្រឡប់មកផ្ទះ នៅ​ភូមិ​ដើម​ចារ ធ្វើ​បុណ្យទាន​។ ពេល​ចប់​បុណ្យសព​ប្ដី ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ ឯម បុប្ផា ចាប់​មាន​ជំងឺ​ឈឺ​បំពង​ក ក្អក និង​ក្ដៅខ្លួន ថប់ដង្ហើម​។ ដោយមាន​អាកា​រៈ​បែបនេះហើយ ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក​ទៅ​តេស្ត ចេញ​លទ្ធផល​បង្ហាញថា ស្ត្រី ឯម បុប្ផា មាន​វិជ្ជមាន​កូ​វីដ​១៩​។​

​លោក ង៉ែត សុផល បន្តថា ការធ្វើ​តេស្ត​អ្នកចូលរួម​បុណ្យសព លើក​ទី​១ និង​លើក​ទី​២ មាន​វិជ្ជមាន​កូ​វីដ​១៩ ពលរដ្ឋ ៣​នាក់​។​

​លោក​អភិបាលរង បន្ថែមថា ការធ្វើ​តេស្ត លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា នៅ​សាលាឃុំ​កំពង់ត្រាច​នេះ មាន​ពលរដ្ឋ​ចូលរួម ជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល និង​អ្នក​ប៉ះពាល់​ផ្ទាល់ ក្នុងនោះ មាន​ព្រះ​ស​ង្យ និង​តា​អាចារ្យវត្ត ចំនួន ២​វត្ត រួមទាំង​អ្នក​បូជាសព​ផង បានមក​ធ្វើតេស្ត​ទាំងអស់គ្នា នៅ​សាលាឃុំ​កំពង់ត្រាច​។ ទោះជា​បែបណា លោកគ្រូ​ពេទ្យ មិនទាន់​បង្ហាញ​លទ្ធផល​នៃ​ការធ្វើ​តេស្តរ​កកូ​វីដ ១៩​នេះ​នៅឡើយ​ទេ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ