ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​ថ្ងៃ​ទី​៥​ឧសភា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ធ្លាក់​ព្រិល​ទឹកកក នៅ​ខេត្តកំពង់ស្ពឺ​(​មាន​វី​ដេ​អូ​)

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ មាន​ធ្លាក់​ភ្លៀង​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ និង​ធ្លាក់​ព្រិល​ទឹកកក…

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ មាន​ធ្លាក់​ភ្លៀង​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ និង​ធ្លាក់​ព្រិល​ទឹកកក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសំបែង រំលំ​ដើមឈើ មួយ​ចំនួន ស្ថិត​ក្នុង​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ បាន​ផ្អើល​នាំ​គ្នា​ទៅ​រើស​ព្រិល ដែល​បាន​ធ្លាក់ ខណ​:​ដែល​មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បាន​កើតឡើង​មួយ​ប្រាវ នៅ​តំបន់​នោះ ។

យ៉ាងណា​ក៏​ដោយហេតុ​ការណ៍​នេះ នៅ​មិន​ទាន់​ដឹង​ថា បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែរឫ​ទេ ? ប៉ុន្តែ​ខ្លោងទ្វារវត្ត បង្គោលអគ្គិសនី ដើមឈើ និង​ផ្ទះមួយ​ចំនួន រង​ការ​ខូចខាត ​ផង​ដែរ ។

សូម​ទស្សនា​វី​ដេ​អូ​ថត​ផ្ទាល់​ជាក់ស្តែង​ពី​បាតុភូត​ធម្មជាតិ​មួយ​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ