ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​នគរបាល ចេញ​ល្បាត ពិនិត្យមើល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ណែនាំ​ប្រជាពលរដ្ឋ មិនអោយ​ចេញ​ក្រៅ​ផ្ទះ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ កងកម្លាំង​នគរបាល បានចេញ​ល្បាត​តាមផ្លូវ និង​ចុះ​ពិនិត្យមើល ព្រមទាំង​ណែនាំ​ប្រជាពលរដ្ឋ​មិន​អោយចេញ​ក្រៅ​ផ្ទះ កាលពី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ក្នុងភូមិ​សាស​សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​…

បន្ទាយមានជ័យ​៖ កងកម្លាំង​នគរបាល បានចេញ​ល្បាត​តាមផ្លូវ និង​ចុះ​ពិនិត្យមើល ព្រមទាំង​ណែនាំ​ប្រជាពលរដ្ឋ​មិន​អោយចេញ​ក្រៅ​ផ្ទះ កាលពី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ក្នុងភូមិ​សាស​សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ជាការ​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​វិធានការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់​មិនអោយ​ចេញចូល ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

​លោក​បាន​បញ្ជាក់ថា ជាការ​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​អោយបាន​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល បង្ការ​ទប់ស្កាត់​កូ​វីដ​១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានចេញ​ល្បាត​តាមផ្លូវ​ជាប្រចាំ ទាំង​ថ្ងៃ និ​ងាំង​យប់ ដើម្បី​ណែនាំ​ដល់​ប្រជាពលរដ្ឋ មិនអោយ​ចេញចូល និង​ដើរហើរ ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ អោយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ផ្ទះ ដើម្បី​ការពារ​ទប់ស្កាត់​កូ​វីដ​១៩​។​

​លោក​វរៈសេនីយ៍ឯក សៅ សារឿន បាន​បញ្ជាក់ថា ក្រោយ​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តីសម្រេច ស្តីពី ការបិទ​ខ្ទប់​ការចេញចូល ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត រួចមក ក៏បាន​ប្រកាស ជា​តំបន់​ក្រហម ចំនួន ២​ភូមិ រួមមាន ១.​ភូមិ​ប៉ា​លិ​លេ​យ្យ​១ និង​២.​ភូមិ​ក្បាលស្ពាន​១ ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយសារតែ​តំបន់​កាស៊ីណូ ជាប់​ព្រំដែន​ថៃ​នេះ កំពុង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាងធ្ងន់ធ្ងរ ដែល​យើងទាំងអស់គ្នា ត្រូវអនុវត្ត​អោយបាន​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់ ៣​កុំ និង​៣​ការពារ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ