ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ប្រមាណជាង ៨ពាន់នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ប្រមាណជាង ៨ពាន់នាក់

6 ថ្ងៃ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ កងពលតូចលេខ៧០ បានចូលរួមក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី១ ជូនប្រជាពលរដ្ឋចំនួន ៦ទីតាំង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាទីតាំងដែលកំណត់ជាតំបន់ក្រហម…

រាជធានីភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ កងពលតូចលេខ៧០ បានចូលរួមក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី១ ជូនប្រជាពលរដ្ឋចំនួន ៦ទីតាំង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាទីតាំងដែលកំណត់ជាតំបន់ក្រហម ដែលរងនូវការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជាសង្កាត់ស្ទឹងមានជ័យ១ នៅសាលាបឋមសិក្សាសឡា សង្កាត់ស្ទឹងមានជ័យ២ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ៣ នៅបុរី លឹមឈាងហាក់ សង្កាត់ចោមចៅ១ នៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ២ នៅសាលាបឋមសិក្សាគោកបញ្ជាន់ សង្កាត់ចោមចៅ៣ នៅទីបញ្ជាការកងពលតូចលេខ៧០។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់​ទ្រាយធំ ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម បានចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ដែលមានប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសប្រមាណ ៤៥ម៉ឺននាក់។

ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាល បានត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩០ម៉ឺនដូស រួចរាល់ហើយ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះវ៉ាក់សាំងជាដាច់ខាត។

សូមជម្រាបផងដែរថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានជំរុញអោយក្រុមការងារទាំងអស់ យកចិត្តទុកដាក់ និងជួយសម្រួល ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ តាមគោលដៅនីមួយៗ ក្រោមការរៀបចំ និងសម្របសម្រួលពីក្រសួងការពារជាតិ អោយស្របនិងទិសដៅរបស់រាជរដ្ឋាភិបាល ចាក់វ៉ាក់សាំងអោយបាន ១០០ភាគរយ ទៅតាមគោលការណ៍​កំណត់នៅក្នុងតំបន់ក្រហម៕ សុខ សារ៉ាយ

Picture
Picture
Picture
Picture
Picture
Picture
Picture