ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ឱ្យ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​រឿង​បុរស​ម្នាក់​កើត​កូ​វី​ដ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ត្រូវ​ត​ម្រូ​ង​អោយ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា មាន​បុរស​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩ បាន​រត់គេច​ខ្លួន​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ត្រូវ​ត​ម្រូ​ង​អោយ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា មាន​បុរស​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩ បាន​រត់គេច​ខ្លួន​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ អា​ខន ជី រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ក្រោយ​ពេល​ដែល​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ ដោយ​បាន​ដាក់​រូបភាព និង​ខ្លឹមសារ​ថា «​សូម​ជូន​ជា​ដំណឹង សូម​ប្រយ័ត្ន បុរស​ម្នាក់​នេះ​បាន​រត់​ចេញពី​ស្វាយ ហើយ​ត្រូវ​បាន​គេ​ឃើញ​នៅ​ចំណុច​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សូម​ស៊ែរ​បន្ត​ជា​បន្ទាន់​»​។

មន្ត្រី​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ហើយ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ ក៏​រក​ឃើញ​ទីតាំង​រស់នៅ​របស់​បុរស​ខាងលើ រួច​ក៏​នាំ​ខ្លួន​បុរស​រូប​នេះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​ទោស​ជា​សាធា​រណៈ​ក្នុង​អាក់​ខោ​ន​របស់​ខ្លួន​ដែល​មានឈ្មោះ ជី ជូន​ដល់​បងប្អូន​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ និង​សូម​អភ័យទោស​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ធ្វើ​មហាជន​មានការ​ភាន់ច្រឡំ និង​ភ័យ​ខ្លាច ព្រមទាំង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​ពេល​បុរស​ម្នាក់​ឈ្មោះ បាន រ៉ា​ស៊ី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​បាន​ចូល​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ ដើម្បី​យក​ម​សំណាក​ពិនិត្យ ហើយ​ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ក៏​បាន​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​តែ​ម្តង ។

ចំណែក​អាក់​ខោ​ន​ឈ្មោះ ជី បាន​ង្ហោះ​តាម​បណ្តាញ​សង្គម​ថា រត់​ចេញពី​មន្ទីរពេទ្យ​ទៅ​ដល់​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី គ្មាន​ការ​ពិត​ឡើយ ដែល​នៅ​ពេល​បុរស​វិជ្ជមាន​កូ​វី​ដ​១៩ កំពុង​តែ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ ។ ហើយ​ក្រោយ​ពេល​ដែល​សុំ​ទោស​ជា​សាធារណៈ​ហើយ មន្ត្រី​នគរបាល​ក៏​បានអោយ​បុរស​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ