ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្ថានភាព​មន្ត្រី​នគរបាល​ឈរ​ការពារ​គោលដៅ​ត្រូវ​ម៉ូតូ​បុក​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​ប្រែប្រួល​យ៉ាងណា​ហើយ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ បាន​ថ្លែង​ឱ្យ​ដឹង​ថា…

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ បាន​ថ្លែង​ឱ្យ​ដឹង​ថា លោក​អនុសេនីយ៍ត្រី សុ​ន ពន្លឺ ដែល​ថ្មី​ៗ​នេះ​បាន​រង​គ្រោះ​ដោយសារ​តែ​ម៉ូតូ​បុក​បណ្តាល​ឱ្យ​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​នោះ នៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅឡើយ​ទេ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​បន្ត​ទៀត​។

លោក អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ថ្លែង​បញ្ជាក់​អំពី​ស្ថានភាព​របួស​របស់​មន្ត្រី​នគរបាល​រូប​នេះ នា​ឱកាសលោកនាំ​យក​ថវិកា​ចំនួន​១​លាន​រៀល​របស់​ថ្នាក់លើទៅ​ប្រគល់​ជូន​លោក​អនុសេនីយ៍ត្រី សុ​ន ពន្លឺ មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដែល​កាល​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា កន្លង​ទៅ​បាន​ជួប​នូវ​ឧបទ្ទវហេតុ​រងគ្រោះថ្នាក់​ដោយសារ​ម៉ូតូ​ជិះ​បុក​ក្នុង​ពេល​កំពុង​បំពេញការងារ ។

ក្នុង​នោះ​ផង​ដែរ លោក​អធិការ​ខណ្ឌ​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​បន្ទាន់ ត្រូវ​មានការ​លិខិតបញ្ជាក់​ជាប់​ខ្លួន ហើយ​ត្រូវ​ជៀសវាង​នៃ​ការ​ប្រជ្រៀត​គ្នា​ឆ្លងកាត់​តំបន់​ប្រឈម ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​កាន់តែ​ខ្ពស់ ។

គួរ​រំលឹក​ផង​ដែរ​ថា លោក​អនុសេនីយ៍ត្រី សុ​ន ពន្លឺ ដោយសារ​តែ​ការ​ឈរ​ការពារ​គោលដៅ​បិទ​ខ្ទប់​ក្រោម​កម្តៅថ្ងៃ​អស់​រយៈពេល​ជា​យូរថ្ងៃ​មក​ហើយ​នោះ ធ្វើ​ឲ្យ​មុខរប​ស់លោក​បាន​ប្រែជា​ខ្លោច​ខ្មៅ​ដោយសារ​តែ​កម្តៅថ្ងៃ ។ លុះ​បាន​មក​បំពេញការងារ​នៅ​ពេល​ល្ងាច ដែល​ជា​ពេល​ព្រលប់​គ្មាន​កម្តៅថ្ងៃ បែរជា​ជួប​គ្រោះថ្នាក់​ដោយសារ​ម៉ូតូ​ជិះ​បុក​បណ្តាល​ឲ្យ​រង​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ ខណៈ​ពេល​បំពេញការងារ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ