ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តបាត់ដំបង​ប្រកាស​រក​ឃើញ​ពលករ​ខ្មែរ​វិល​​ពី​​ថៃ​​​០៥​នាក់​វិជ្ជមាន​កូ​វី​ដ​​​១៩​ហើយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃចំនួន​០៥​នាក់​ក្នុង​ចំណោម​ពល​រក​សរុប​ចំនួន​៣០​នាក់ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើតេស្ដ​រក​ឃើញ​មាន​«​វិជ្ជមានកូ​វី​ដ​១៩»​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័​ត៏​មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​បាន​ជូន ដំណឹង​ជា​សាធារណៈ​ន​ព្រឹក​ថ្ងៃ​ទី​០៤ ឧសភា បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រកាស​រក​ឃើញ​មុន​មួយ​ថ្ងៃនូវ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​។ បើ​យោងសេចក្ដី​ប្រកាស​ព័​ត៌​មាន​របស់​រដ្ឋបាល​ខេត្ត​ដដែល…

ខេត្តបាត់ដំបង​ ៖ ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃចំនួន​០៥​នាក់​ក្នុង​ចំណោម​ពល​រក​សរុប​ចំនួន​៣០​នាក់ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើតេស្ដ​រក​ឃើញ​មាន​«​វិជ្ជមានកូ​វី​ដ​១៩»​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័​ត៏​មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​បាន​ជូន ដំណឹង​ជា​សាធារណៈ​ន​ព្រឹក​ថ្ងៃ​ទី​០៤ ឧសភា បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រកាស​រក​ឃើញ​មុន​មួយ​ថ្ងៃនូវ​ជំងឺឆ្លង​ដ៏​សាហាវ​
នេះ​។

បើ​យោងសេចក្ដី​ប្រកាស​ព័​ត៌​មាន​របស់​រដ្ឋបាល​ខេត្ត​ដដែល ពលករ​ខ្មែរ​ទាំង​០៥​នាក់ដែល​នាំ​ចូល​មេរោគ«​កូ​វី​ដ​១៩»ពី​ប្រទេស​ថៃ ចូល​មក​កាន់​ស្រុក​ខ្មែរ​នេះ ពួក​គេ​រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។ ពួក​គេ​មានឈ្មោះ ដុ​ង សត់ ភេទប្រុស​ អាយុ​៤០​ឆ្នាំ ។ឈ្មោះ យក់ ស៊ី​ថា ភេទស្រី​ អាយុ​៣២​ឆ្នាំ ។ ឈ្មោះនួន សុ​ខេ​ង ភេទប្រុស ​អាយុ​៣២​ឆ្នាំ ។ ឈ្មោះ លាំ គឹ​ម​លាង ភេទស្រី​ អាយុ​២០​ឆ្នាំ និងឈ្មោះ ពឿ​ន ចិន្តា ភេទស្រី​ អាយុ​២៩​ឆ្នាំ​ ។ ពួក​គេ​ជា​បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន វិច​ខ្ចប់​សម្ភារៈ​មួយ​កន្លែង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

របាយ​ការ​ណ៍រដ្ឋបាលមន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​០៣ ឧសភា អំពី​ប្រវត្តិនៃ​ការ​ឆ្លង​ជំងឺ​ដ៏​សាហាវ​ដល់​ពលករ​ខ្មែរ​ទាំង​០៥​នាក់​នេះ​យ៉ាង​ដូច្នេះ​ថា «ដំបូង​មាន​តែ​ពលករ​ម្នាក់​ឈ្មោះ ដុ​ង សត់ ត្រូវ​បាន​ធ្វើតេស្ដ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រក​ឃើញវិជ្ជមាន ហើយ​ក៏​បាន​រក​ឃើញ​ទៅ​លើ​ពលករ​ប៉ុន្មាន​នាក់​ថែម​ទៀត​ជា​បន្តបន្ទាប់ ក្រោយ​យក​សំណាក​តេស្ដ​»​។

នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល ឈ្មោះ ដុ​ង សត់ បាន​និយាយ​ប្រាប់​គ្រូពេទ្យ​ថា « កាល​នៅ​ប្រទេស​ថៃ ខ្ញុំ​ធ្លាប់​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ »​។ នេះ​ជា​មូលហេតុ ដែល​នាំ​ឲ្យ មេរោគ កូ​វី​ដ​១៩ ឆ្លង​រាលដាល​ដល់​ពលករ​ប៉ុន្មាន​នាក់​ទៀត ដែល​ធ្វើ​ដំណើរ​រួម​គ្នា​។

រដ្ឋបាល​ខេត្តបាត់ដំបង ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ នៃ​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​ពលករ​ខ្មែរ​ទាំងនេះ ពី​ប្រទេស​ថៃ ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​ផង​ដែរ​។ បើ​តាម​សេចក្ដី​ប្រកាស​ព័​ត៏​មាន ក្រុម​ពលករ​ខ្មែរ​ខាងលើ​សរុប​ចំនួន​១៤​នាក់ បាន​ធ្វើ​ដំណើរ​រួម​គ្នា ចេញពី​ទីក្រុង​បាងកក ប្រទេស​ថៃ មក​កាន់​ព្រំដែន ត្រង់​ចំណុច «​ច្រក​អូរ​បី​ជាន់​» ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០១ ឧសភា​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ក្រុម​ពលករ​ខ្មែរ​ទាំង​១៤​នាក់​នេះ បាន​ធ្វើ​ដំណើរ​បន្ត​តាម​រយះ​រថយន្ត​យោធា​មួយ​គ្រឿង ឆ្ពោះ​មក​កាន់​ស្រុក​កំណើត នៅ​ខេត្តបាត់ដំបង ដោយ​មាន​អ្នក​រួម​ដំណើរ​បន្ថែមចំនួន​១៦​នាក់​ផ្សេង​ទៀត​។

សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ពេល​មក​ដល់​បាត់ដំបង រថយន្ត​ដឹក​ពលករ​បាន​ឈប់​នៅ​រង្វង់​មូល ​«​នាង​រំសាយសក់​» ដើម្បី​ដាក់​មនុស្ស​ចុះ​ចំនួន​២៣​នាក់ ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សាលា​បាឡាត់ រីឯ​ចំនួន​០៧​នាក់​ទៀត បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក សាលា​បឋម​សិក្សា​អូរ​ដំបង​១ និងអនុ​វិទ្យាល័យ​អូរ​ដំបង​១ នៅ​ស្រុក​សង្កែ​។ នៅ​ថ្ងៃ​ទី​០៣ ឧសភា ក្រោយ​ពី​យក​សំណាក​ធ្វើតេស្ដ ទើប​គ្រូពេទ្យ​រក​ឃើញ​ពល​រក​ចំនួន​០៥​នាក់ ក្នុង​ចំណោម​ពលករ​ធ្វើ​ដំណើរ​រួម​គ្នា​ទាំង​៣០​នាក់ មាន​«​វិជ្ជមាន កូ​វី​ដ​១៩»​។
បើ​តាម​រដ្ឋបាល​ខេត្ត ពេល​នេះ​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ស្វែងរក​អ្នក​ដែល​ប៉ះពាល់ អ្នកជំងឺ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក មួយ​ចំនួន​ទៀត​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ខាងលើ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​មានការ​ផ្ទុះ​នូវ​ជំងឺ​«​កូ​វីដ១៩»ដំបូង​រហូត​មក​ដល់​ពេល​នេះ ខេត្តបាត់ដំបងមាន​អ្នក​ឆ្លង​ជំងឺ​ «​កូ​វី​ដ ១៩» ចំនួន​៣៥​នាក់ និង ជា​សះស្បើយ​មាន​ចំនួន​២៨​នាក់ និង កំពុង​សម្រាក​ព្យ​បាល​ចំនួន​០៧​នាក់​។ នេះ​បើ​យោង​លើ សេចក្ដី​ប្រកាស​ព័​ត៏​មាន របស់​រដ្ឋបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០២១៕ ឆោម ពិសម័យ ED-160

អត្ថបទសរសេរ ដោយ