ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាក់ស៊ីដឹកចិន៦នាក់ទម្លាក់ចោលតាមផ្លូវ ហើយ​ដាក់​​​មេ​​ប្រូច​​រត់​​បាត់​ស្រមោល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ជនជាតិ​ចិន​ចំនួន​០៦​នាក់​ ត្រូវ​ម្ចាស់​រថយន្ត​តាក់ស៊ី​បានដឹក​មក​ទម្លាក់​ចោលនៅ​ចំណុច​ខាងកើត​វិទ្យាល័យ ​ហ៊ុន​សែន ​ប្រសូតិ ​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា​ ២០២១ ស្ថិត​ក្នុងភូមិ​ប្រសូតិ​២…

ខេត្តស្វាយរៀង​ ៖ ​ជនជាតិ​ចិន​ចំនួន​០៦​នាក់​ ត្រូវ​ម្ចាស់​រថយន្ត​តាក់ស៊ី​បានដឹក​មក​ទម្លាក់​ចោលនៅ​ចំណុច​ខាងកើត​វិទ្យាល័យ ​ហ៊ុន​សែន ​ប្រសូតិ ​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា​ ២០២១ ស្ថិត​ក្នុងភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ក៏ព្រោះ​អ្នក​រត់​តាក់ស៊ីបាន​ឃើញ​កម្លាំង​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​ ដាក់ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ។

​​ជនជាតិ​ចិន​ទាំង០៦​នាក់​ត្រូវបានតាក់ស៊ីឲ្យ​ចុះ​ដើរ​វាងប៉ុ​ស្តិ៍សមត្ថកិច្ច និងវាង​ភូមិ​ទៅ​តាម​វាលស្រែ​ក្រោយ​ផ្ទះ​អ្នកស្រុក ខណៈនោះ​ត្រូវប្រជាពលរដ្ឋ​បានឃើញ ក៏​ប្តឹង​សមត្ថកិច្ចថា​មាន​ជនជាតិ​ចិន​៦​នាក់​ដើរមក​ពី​ផ្លូវជាតិ​លេខ​១ តាម​វាលស្រែ ឆ្ពោះទៅ​ស្រុក​កំពង់​រោ​ទិ៍ ។

ពេលនោះ សមត្ថកិច្ច​ក៏​បាន​តាម​ប្រ​មាញ់ស្ទាក់​នៅ​ផ្លូវជាតិ​លេខ​៣១៤D ស្ថិត​ក្នុងភូមិ​ប្រសូតិ​០១​ ឃុំ​ក​ណ្លៀ​ង​រាយ ​ស្រុក​ស្វាយ​ទាប​ក៏​ត្រូវ​សមត្ថកិច្ច​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​បង្ក្រាប​បាន​តែម្តង ។ ​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​រថយន្ត​តាក់ស៊ី ប្រហែលជា​ដឹក​ជនជាតិ​ចិន​០៦​នាក់​ខាងលើ​មក​ពី​ក្រុង​បា​វិត តាម​ផ្លូវជាតិ​លេខ​១ បម្រុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ឃើញ​សមត្ថកិច្ច​ដាក់​កម្លាំង​ត្រួតពិនិត្យ​យានយន្ត តាម​ដងផ្លូវ ទើប​ទម្លាក់​ជនជាតិ​ចិន​ឲ្យ​ដើរ​វាង ហើយ​រថយន្ត​បើក​ទៅ​ចាំ​នៅ​ខាង​មុខ ក៏​ប៉ុន្តែ​ទំនង​ជនជាតិ​ចិន មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់​ទើប​មិន​ហ៊ាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ក៏​ត្រូវ​អ្នកស្រុក​បានឃើញ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ រួច​ក៏​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ដឹក​ជនជាតិ​ចិន​ទាំង​០៦​នាក់​ទៅ មណ្ឌល់​ធ្វើ​ច​ត្តា​ឡី​ស​ក័​ស្រុក​ស្វាយ​ទាប និង​យក​សំណាក​ពិនិត្យ​ភ្លាម​ៗ ធ្វើតេស្ត​រហ័ស លទ្ធផល អវិជ្ជមានទាំង​០៦​នាក់ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​ដាក់​ជនជាតិ​ចិន​ខាងលើ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស​ក័​ស្រុក​ស្វាយ​ទាប​ ហើយ​និងបន្តធ្វើការ​ស្រាវជ្រាវ​រកម្ចាស់​រថយន្ត​តាក់ស៊ីខាងលើនោះ ​ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។ ដោយ៖ វ៉ា​ន់​ប៊ុ​ន​ធឿ​ន​​​

អត្ថបទសរសេរ ដោយ