ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មនុស្ស​៥​នាក់​បន្ថែម​ទៀតឆ្លង​កូ​វី​ដ​១៩ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្តបាត់ដំបង​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន​៥​នាក់​បន្ថែម​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ឃុំ​តា​ប៉ុន និង​ឃុំ​ព្រៃឈរ នៅ​ស្រុក​សង្កែ…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្តបាត់ដំបង​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន​៥​នាក់​បន្ថែម​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ឃុំ​តា​ប៉ុន និង​ឃុំ​ព្រៃឈរ នៅ​ស្រុក​សង្កែ ។

រដ្ឋបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​៥​នាក់ ដែល​ទើប​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នោះ រួម​មាន ៖
ទី​១៖ ឈ្មោះ ដុ​ង សត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ
ទី​២៖ ឈ្មោះ យក់ ស៉ី​ថា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ
ទី​៣ ៖ ឈ្មោះ ស៊ុន សុខ​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ
ទី​៤៖ ឈ្មោះ លាំ គឹ​ម​លាង ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ
ទី​៥៖ ឈ្មោះ ពឿ​ន ចិន្ដា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។

រដ្ឋបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា ពួក​គាត់​ជា​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១​កន្លង​ទៅ ។ បច្ចុប្បន្ន​ក្រុម​គ្រូពេទ្យ​បាន និង​កំពុង​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ជំ​ងឹ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​ចំនួន​ទៀត ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ខាងលើ ។

សូមជម្រាប​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ខេត្តបាត់ដំបង មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៥​នាក់ បានជា​សះស្បើយ​ចំនួន​២៨​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៧​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ