ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​គិរីវង់​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​២​នាក់​បន្ថែម​ទៀត ​នៅ​ភូមិ​ព្រាល ឃុំ​សោម

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​គិរីវង់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ នៅ​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គិរីវង់ មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩…

ខេត្តតាកែវ ៖ រដ្ឋបាល​ស្រុក​គិរីវង់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ នៅ​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គិរីវង់ មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។

ករណី​វិជ្ជមាន​២​នាក់​ខាងលើ​មាន ៖ ១.​ឈ្មោះ ហន ចាស់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គិរីវង់ ។ ២. រ​ឈ្មោះ ពៅ ម៉ា​ល័យ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គិរីវង់ ។
រដ្ឋបាល​ស្រុក​គិរីវង់ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជម្ងឺ​កូ​វី​ដ​-១៩​ខាងលើ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​ចូលរួម​យក​សំណាក​នៅ​មណ្ឌល​សុខភាព​សោម ឬ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គិរីវង់ ព្រមទាំង​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ។

ក្នុង​ករណី​ដែល​បងប្អូន​មាន​បញ្ហា​សុខភាព​ដូច​ជា ៖ ក្ដៅខ្លួន ឈឺ​ក ក្អក ត្រូវ​ប្រញាប់​រួសរាន់​រាយការណ៍ ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត ឬ​ទំនាក់ទំនង​ផ្ទាល់​តាម​រយៈ​ទូ​ស័ព្ទ​លេខ​៖ ០១២ ៣១២ ៨៨៦/០៩២ ៦៨០ ៥១៨/០៨៩ ៦៦៩ ៦២១/០៧០ ៧០០ ៥៧៨​។

រដ្ឋបាល​ស្រុក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ។ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ