ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​អ្នក​តំណាងរាស្ត្រ ចុះ​ពិនិត្យមើល​ការបា.ញ់​ថ្នាំ​សម្លា.ប់​មេរោគ​កូ​វីដ​១៩ នៅ​ផ្សារ​ប៉ាង​រលឹម និង​ផ្សារ​អូរ​ច្រាក​ណ្តា​ល ក្នុង​ក្រុងប៉ៃលិន

3 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​អញ្ជើញ​ពិនិត្យមើល​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​កូ​វីដ​១៩ របស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន នៅក្នុង​ផ្សារ​ប៉ាង​រលឹម និង​ផ្សារ​អូរ​ច្រាក​ណ្តា​ល នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម…

ខេត្ត​ប៉ៃលិន​៖ មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​អញ្ជើញ​ពិនិត្យមើល​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​កូ​វីដ​១៩ របស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន នៅក្នុង​ផ្សារ​ប៉ាង​រលឹម និង​ផ្សារ​អូរ​ច្រាក​ណ្តា​ល នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ សូមកុំ​ភ្លេច អនុវត្តតាម​វិធានការ ៣​ការពារ និង ៣​កុំ របស់​រាជរដ្ឋាភិបាល អោយបាន​ជាប់​ជានិច្ច​។

ទោះបីជា​ខេត្ត​ប៉ៃលិន មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ក៏ដោយ តែ​ត្រូវអនុវត្ត​វិធានការ​រឹតបន្តឹង​សុវត្ថិភាព អនាម័យ​សុខភាព តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ឯកឧត្តម​លើកឡើងថា ៖ «​សូម​កុំភ្លេចថា បើ​បុគ្គល​ម្នាក់ៗ មិនបាន​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ ត្រឹមត្រូវ​ទេនោះ ការចម្លង​នៅតែមាន ហើយ​ខ្សែចម្លង​រិត​តែ​អូសបន្លាយ​ឆ្ងាយ​ទៅៗ រហូតដល់​ថ្ងៃ​ណាមួយ​នឹង​ហួស​ពី​សមត្ថភាព​យើង​ហើយ ។ នៅ​ឥណ្ឌា យើង​ឃើញស្រាប់​ហើយ យើង​ក៏​មិន​ចង់​ជួប​ព្រឹត្តិការណ៍​បែប​នោះដែរ ។ ដូច្នេះ យើង​ត្រូវតែ​រួមគ្នា​ឆ្លងកាត់​ការលំបាក​ពេលនេះ​ឱ្យបាន ហើយ​គ្មានអ្វី​ដែល​អាច​ការពារ​ខ្លួន​យើង​បាន​ក្រៅតែពី (៣​ការពារ ៣​កុំ ចាក់​វ៉ាក់សាំង នៅផ្ទះ​) ប្រសិនបើ​មិនមាន​ការចាំបាច់​នោះទេ សូម​ព្យាយាម​កុំ​ចេញ​ក្រៅ​ផ្ទះ​)»​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់ ពង្រឹង​បន្ថែម​នៃ​ការផ្សព្វផ្សាយ​អប់រំ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ក្រើនរំលឹក​ដាស់តឿន កុំអោយ​ភ្លេច (​ពាក់​ម៉ាស លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី ​១.៥ ម៉ែត្រ​ឡើង​)៕ ដោយ​៖ នី​យ៉ា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ