ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផូ​ស៊ីល​ប្រជៀវ​អាយុ​49​លាន​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស

10 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​វិទ្យាសាស្ដ្រ បានឃើញ​សំណាក​ផូ​ស៊ី​ល​ប្រជៀវ អាយុ​៤៩​លាន​ឆ្នាំ ស្ថិត​ក្នុង​សភាព​ល្អ មាន​បំណែក​រាង​កាយ​គ្រប់គ្រាន់ ។ ផូ​ស៊ីល​ប្រជៀវ​បុរាណ​នោះ​ស្ថិត​ក្នុង​លក្ខណៈ​សរី​រាង​ល្អ​ទាំង​ឆ្អឹង ធ្មេញ និង​ក្រញាំ​ជើង ព្រមទាំង​មាន​សំណល់​អាហារ​នៅ​ក្នុង​ពោះវៀន​ទៀត​ផង ។

អ្នក​វិទ្យាសាស្ត្រ​បាន​ត្រូ​ត​ពិនិត្យ​យ៉ាង​លំអិត​ឃើញ​គ្រោង​ផូ​ស៊ី​ល​បង្កើត​ម៉ូលេគុល បង្ហាញ​ឱ្យ​ឃើញ​ពី​ពណ៌​របស់​រោម ចាត់​ទុក​ថា​ជា​ពណ៌​រោម​របស់​សត្វ​ចឹ​ញ្ចឹ​ម​កូន​ដោយ​ទឹកដោះ ដែល​ផុត​ពូជ​អស់​រយៈពេល​យូរលុង​មក​ហើយ ។

អ្នក​វិទ្យាសាស្ដ្រ​សន្និដ្ឋាន​ថា អាច​ជា​ប្រចៀវ​ចំនួន​២​ពូជ ចាស់​បំផុត​ដែល​ធ្លាប់​បាន​ស្គាល់ គឺ Palaeochiropteryx និង Hassianycteris ដោយ​មាន​រោម​ពណ៌​ត្នោត ។ ចំណែក​លោក​ជេ​ខុប វី​ន​ធ័​រ អ្នក​ជីវវិទ្យា​នៅ​មហាវិទ្យាល័យ​ប្រ៊ី​ស្ដុល ចក្រភព​អង់គ្លេស និយាយ​ថា ប្រជៀវ​ពួ​ជ​នេះ​មាន​ពណ៌​ត្នោត ប៉ុន្ដែ​ចម្លែក​ត្រង់​ថា «​វា​មាន​អាយុ​៤៩​លាន​ឆ្នាំ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ប្រជៀវ​បច្ចុប្បន្ន​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ខេត​លី​ន កូ​លៀ​រី អ្នក​ជីវវិទ្យា​ពី​ស្ថាប័ន «​ប៉ូ​លី​តិច​និក​វើ​ជី​នៀ​» និយាយ​ថា «​ក្រុម​អ្នក​ជីវវិទ្យា​បាន​យល់​ពី​ដំណើរ​ជីវិត​របស់​សត្វ ព្រោះ​ពណ៌​អាច​បញ្ជាក់​ឱ្យ​ដឹង​ពី​បរិស្ថាន​ដែល​ពូក​វា​រស់នៅ ជា​វិធីសាស្ដ្រ​នៃ​ការ​ការពារ​ខ្លួន និង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​» ។

តាម​ការ​ត្រួតពិនិត្យ​របស់​អ្នក​វិទ្យាសាស្ដ្រ​បញ្ជាក់​ថា គ្រោង​ផូ​ស៊ី​ល​ដែល​មាន​លក្ខណៈ​ពេញលេញ​នេះ​អាច​កំណត់​បាន​ថា ជា​គ្រោង​ផូ​ស៊ីល​ដែល​សំបូរ​ដោយ​កំទេច «​មេ​ឡា ណូ​សូម​» មិនមែន​បាក់តេរី ៕