ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជ្រុះ​លុយ​២០​ដុល្លារ ទទូច​សុំ​វិញ បុរស​ម្នាក់​រើស​បាន មិន​ឲ្យ ហែក​ចោល បើករថយន្ត​ទៅបាត់(វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ ក្មេង​ស្រី​២​នាក់ បាន​ជ្រុះ​លុយ ២០​ដុល្លារ​អា​មេ​រិ​ក នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នៅ​ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន សុខ…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ ក្មេង​ស្រី​២​នាក់ បាន​ជ្រុះ​លុយ ២០​ដុល្លារ​អា​មេ​រិ​ក នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នៅ​ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន សុខ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា ២០២១​នេះ លុះ​ពេល ក្មេង​ស្រី​ម្នាក់​ជិះ​ម៉ូតូ ត្រលប់​ទៅ​កន្លែង​ជ្រុះ ដើម្បី​រើស​លុយ​វិញ ស្រាប់តែលុយ​នោះ ត្រូវ​បាន​បុរស​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក់ Hight Lander ដែល​មាន​ស្លាក​លេខ 2V-5883 រើស​បាន​មុន បាត់ទៅហើយ ។

បន្ទាប់មក ​ក្មេង​ស្រី​រូប​នោះ បានព្យាយាម​សុំ​លុយ​នោះ​វិញ ប៉ុន្តែ​ទទូចសុំ​យ៉ាងណា​ក៏​ដោយ ក៏បុរស​ជិះ​រថយន្ត​ដែលរើសលុយបាន មិន​ព្រម​ប្រគល់​អោយ​ដែរ ខ្លាច​មិនមែន​ម្ចាស់លុយ ។ ប៉ុន្តែនៅពេល​ទទូច​សុំ​លុយ​មក​វិញ​នោះ ក៏មាន​ប៉ះ​ពាក្យ​សម្ដី​ខ្លះ ចុង​ក្រោយ បុរស​ជិះ​ក្នុង​រថយន្ត ក៏​បាន​ហែក​លុយ ២០​ដុល្លារ​ចោល នៅ​មុខ​ក្មេង​ស្រី​ម្នាក់​នេះ រួច​ហើយ​បើករថយន្ត​ចេញ​ទៅ​បាត់​ទៅ ។

ក្មេង​ស្រី​ម្នាក់​ខាងលើ​នេះ បាន​បង្ហោះ​វី​ដេ​អូ សម្តែង​ការ​តូចចិត្ត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែល​មានឈ្មោះ Nith Nith ដោយ​រូប​នាង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​បងប្អូន ជួយ​មើលទៅ លុយ​ខ្ញុំ​ជ្រុះ​ហើយ ខ្ញុំ​សុំ​គាត់ តាម​សម្រួល​ហើយ​ម៉េច គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ ហើយ​និយាយ​ចេញ​ឡើង​ថា បើ​ប្រាប់​គាត់​ពី​ដំបូង​ថា លុយ​ខ្ញុំ គាត់​ឲ្យ​បាត់​ហើយ ចុះ​ខ្ញុំ​ប្រាប់​ថា​លុយ​ខ្ញុំ​ជ្រុះ ខ្ញុំ​សុំ​វិញ​បាន​អត់​ពូ ? គាត់​ថា មិនមែន​លុយ​ខ្ញុំ ហើយ​ខ្ញុំ​ខំ​ជិះ​ត្រលប់​បក មក​រើស​វិញ​ហើយ ម៉េច​គាត់​នៅ​តែ ឱន​រើស​ទៀត លុយ 20$ វា​មិន​ច្រើន​ទេ សម្រាប់​អ្នក តែ​ច្រើន​សម្រាប់​ខ្ញុំ ធ្វើការ​រាល់ថ្ងៃ ទម្រាំ​បាន​លុយ​ប៉ុណ្ណឹង សម័យ​កូ​វី​ដ ពិបាក​រក ខ្លាំង​ណាស​» ។

នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០២១ បុរស​ជិះ​រថយន្ត Hight Lander ក៏បាន​ចេញ​វី​ដេ​អូ​ បកស្រាយវិញថា «​ខ្ញុំ​សូម​បកស្រាយ​រឿង​កាលពី​ម្សិលមិញ ដែរ​ប្អូនស្រី​ចោទ​ថា ខ្មុំ​រើស​លុយ​គាត់​ហើយ មិន​អោយ​គាត់​វិញ​» ៕

ខាងក្រោមនេះ ជាវីដេអូ របស់ ក្មេង​ស្រី ដែល​ជ្រុះ​លុយ​២០​ដុល្លារ និងវីដេអូ របស់ បុរស​ដែល ​រើស​បាន ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ