ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម AIDA នឹង​ទៅ​ផ្កាយព្រះគ្រោះ Didymos​ឆ្នាំ​2022

10 ឆ្នាំ មុន

បេសកកម្ម​សិក្សា​ពី​ផល​ប៉ះពាល់​ផ្កាយព្រះគ្រោះ និង​ការ​វាយតម្លៃ​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ហៅ​កាត់​ថា «AIDA» គឺជា​ការ​ចូលរួម​ជាមួយនឹង​បេសកកម្ម​របស់​អង្គការ NASA ដើម្បី​សិក្សា​ពី​ផ្កាយព្រះគ្រោះ​ឈ្មោះ​«Didymos» និង​ភព​រណប​ព្រះ​ចន្ទ​ដ៏​តូច​របស់​វា ។ នេះ​គឺជា​យាន​អាវ​កាស​ដំបូង​គេ​ដែល​កំណត់​គោលដៅ​ផ្កាយព្រះគ្រោះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​មាន​ភព​រណប​ព្រះ​ចន្ទ ។

គោលបំណង​នៃ​បេសកកម្ម​របស់ AIDA គឺ​៖
-​ដើម្បី​សិក្សា និង​បង្ហាញ​ពី​ផល​ប៉ះពាល់​ថាមពល​ឃី​នី​ទិ​ក (Kinetic)​នៃ​ការ​បែកខ្ញែក​គ្នា ។
-​ដើម្បី​សាកល្បង​ថា​តើ​យានអវកាស​អាច​បង្វែរ​ផ្កាយព្រះគ្រោះ​លើ​ការ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ផែនដី​បាន ឬ​អត់ ?
-​ដើម្បី​ទទួល​បានការ​យល់​ឃើញ​ថ្មី​មួយទៀត​ជាមួយ​ការ​ទាក់ទង​រវាង​ផ្ទៃរាប​របស់​ផ្កាយព្រះគ្រោះ និង​ផ្នែក​ខាងក្នុង​របស់​វា ។
-​ដើម្បី​ឈ្វេងយល់​ពី​របៀប​ដែល​ផ្កាយព្រះគ្រោះ និង​ទម្រង់​ផ្កាយព្រះគ្រោះ​ចំនួន​ពីរ​កើតឡើង​យ៉ាងដូចម្តេច ។

បេសកកម្ម​នេះ​នឹង​ប្រើប្រាស់​យានអវកាស​ចំនួន​ពីរ គឺ AIM ស្ថិត​ក្នុង​ដំណើរ​គន្លង​ផ្កាយព្រះគ្រោះ និង​យាន​មួយទៀត​ឈ្មោះ DART នឹង​បង្ហោះ​ចូល​ទៅ​ភព​រណប​ប​ព្រះ​ចន្ទ​របស់​វា​។ បេសកកម្ម​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ ហើយ​ពួក​វា​នឹង​ទៅ​ដល់​នៅ​ឆ្នាំ​២០២២ ៕