នៅក្នុងលោកនេះ អ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏មានមិនតិចនាក់ដែរ ប៉ុន្តែបុគ្គលពួកខ្លះនៅតែមិនមានឱកាសដើម្បីបំពេញបុណ្យកុសលសម្រាប់ជាទីពឹងរបស់ខ្លួនទៅក្នុងបរលោក ជាមនុស្សស្ថិតក្នុងចំពូកអ្នកកំណាញ់ស្វិតរហូតអស់ជីវិត នេះហើយដែលលោកហៅថា ការបរិភោគទ្រព្យដោយខ្វះបញ្ញា ព្រោះមានសម្បត្តិដែរតែក្របុណ្យ ។
ព្រះមានព្រះភាគត្រាស់ថា ទ្រព្យសម្បត្តិជាសត្រូវសម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា ។ គួរពិចារណាឃើញនូវទោសនៃទ្រព្យសម្បត្តិដូចតទៅៈ ទ្រព្យសម្បត្តិ ជាថ្នាំពិស សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិ ជា គំនរភ្លើងដ៏ធំ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិគឺ ជាអ្នកពិឃាត សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បតិ្ត ជាថ្នាំញៀនសម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិជាចំណងដ៏មាំសម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិជាជំងឺដ៏ធ្ងន់សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិជាអមនុស្សកាច សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិ ជាដាវដ៏មុត សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា, ទ្រព្យសម្បត្តិ ជារាត្រីអន្ធការ សម្រាប់ម្ចាស់ទ្រព្យអត់បញ្ញា ។
នេះជាទោសនៃការបរិភោគប្រើប្រាស់ទ្រព្យសម្បត្តិដោយខ្វះបញ្ញា ទីបំផុតនៃជីវិតរមែងស្ថិតនៅក្នុងទីងងឹត ៕ សាន សារិន
ចែករំលែកព័តមាននេះ