ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ​! កំពូល​តារា​កំប្លែងថៃ​រូបនេះ​ទទួល​មរណភាព​ហើយ

2 ឆ្នាំ មុន

ថៃ ៖ វិស័យ​ភាពយន្ត​ថៃ​កំពុង​មានទុក្ខ​ជា​ទម្ងន់ ដោយ​កំពូល​តារា​កំប្លែង លោក Kom Chauncheun បាន​ទទួលមរណភាព​ក្នុង​អាយុ ៦៣​ឆ្នាំ ដោយ​ជំងឺ​កូ​វី​ដ​១៩​។…

ថៃ ៖ វិស័យ​ភាពយន្ត​ថៃ​កំពុង​មានទុក្ខ​ជា​ទម្ងន់ ដោយ​កំពូល​តារា​កំប្លែង លោក Kom Chauncheun បាន​ទទួលមរណភាព​ក្នុង​អាយុ ៦៣​ឆ្នាំ ដោយ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​ក្នុង​បណ្តាញ IG ដោយ​កូនស្រី​តារា​ប្រុស​រូប​នេះ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា នេះ​។ គួររំលឹកថា អាសូរ​ណាស់​! តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​ត្រូវ​បញ្ជូន​ចូល​បន្ទប់ ICU ក្រោយ​កូ​វី​ដ​វាយលុក​ដល់​សួត

បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​សង្គ្រោះ​ជីវិត​តារា​កំប្លែង​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​រូប​នេះ​បាន​ដែរ​។ បន្ទាប់​ពី​គាត់​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែមេសា កន្លង​មក​។

មុន​ទទួលអនិច្ចកម្ម កូនស្រី​តារា​កំប្លែង​រូប​នេះ ទើបតែ​បង្ហោះ​ដំណឹង​ចុង​ក្រោយ​ពី​ការ​វិវត្តន៍​នៃ​អាការៈរោគ​ឪពុក​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ក្រោម​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ក្នុង​បន្ទប់ ICU ឱ្យ​ដឹង​ថា សរីរាង្គ​ជា​ច្រើន​របស់​គាត់​ឈប់​ដំណើរការ ជា​ពិសេស​ជីពចរ​ចុះ​ខ្សោយ និង​បញ្ហា​សម្ពាធ​ឈាម​។ ខណៈ​ដែល​រាង​កាយ​លែង​ឆ្លើយ​តប​នឹង​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្តល់​ឱ្យ​បង្ក​ជា​មាន​ហានិភ័យ​នៃ​ការ​គាំងបេះដូង​។

ក្រោយ​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ សិ​ល្បះ​ករ និង​ប្រជាជន​ថៃ​បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព ចំពោះ​ការ​បាត់បង់​បុគ្គល​ពោរពេញ​ដោយ​ទេព​កោសល្យ​មួយ​រូប​ក្នុង​វិស័យ​ភាពយន្ត​ថៃ​៕ (​ដកស្រង់​ចេញពី Thairath)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ