ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​ចិន​ឆ្លង​ដែន​ខុសច្បាប់​ប្រមាណ​១៣០​នាក់​ទាំង​មេខ្យល់​នៅ​ក្រុង​បា​វិត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ម្តងនេះ កាន់តែ​ច្រើន​ហើយ មេខ្យល់​នាំ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ស្រី​ប្រុស ប្រមាណ​១៣០​នាក់ ចេញពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់ សមត្ថកិច្ច​បង្ហើប​ថា…

ខេត្តស្វាយរៀង ៖ ម្តងនេះ កាន់តែ​ច្រើន​ហើយ មេខ្យល់​នាំ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ស្រី​ប្រុស ប្រមាណ​១៣០​នាក់ ចេញពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់ សមត្ថកិច្ច​បង្ហើប​ថា សង្ស័យ​ចូល​តាម​ស្លាប​ច្រក​ទ្វា​ព្រំដែន អន្តរជាតិ​បា​វិត (​ក្នុង​នោះ គឺ​មាន​មេខ្យល់​ជា​ជនជាតិ​ចិន​១១​នាក់​) ហើយ​សមត្ថកិច្ច​កំពុង​ដាក់​ការ​សង្ស័យ​ថា មាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​នៅ​ពីក្រោយ​ករណី​ខាងលើ​នេះ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេខ្យល់​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់ បាន​លួច​នាំ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​១១២​នាក់ ចេញពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ក្រុង​បា​វិត ដោយ​ឲ្យ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​មាន​យីហោ «​ផ្ទះល្វែង​សណ្ឋាគារ​បួន​រដូវ​» ដែល​គេ​ស្គាល់​ថា ម្ចាស់​សណ្ឋាគារ គឺ​ជនជាតិ​ចិន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ខាងលើ​នេះ​កើតឡើង​ចាប់​បាន​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧​មេ​សា​២០២១​នៅ​ក្រុង​បា​វិត ខណៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​បាន​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ស្រី ប្រុស ប្រមាណ​ជាង​១០០​នាក់ បាន​កំពុង​ចុះ​ពីលើ​ម៉ូតូ ដើរ​ចូល​ក្នុង​សណ្ឋាគារ «​ផ្ទះសំណាក់​សណ្ឋាគារ​បួន​រដូវ​» មានការ​សង្ស័យ​ក៏​ឃាត់​សាកសួរ រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ ជា​ជនជាតិ​ចិន មក​ធ្វើការ​សាកសួរ និង​ឆែកឆេ សណ្ឋាគារ​ខាងលើ​រក​ឃើញ ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ស្រី ប្រុស​១១២​នាក់​ផ្សេង​ទៀត ដែល​ពួក​គេ​ទើបតែ​ចេញពីរ​ប្រទេស​វៀតណាម​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ក្រុង​បា​វិត​ខេត្តស្វាយរៀង​។

ហើយ​នៅ​ថ្ងៃ​ទី​២៧ មេ​សា ២០២១ សមត្ថកិច្ច​បាន​ហៅ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​១១២​នាក់ យក​សំណាក​ពេញ​មួយ​ថ្ងៃ រហូត​ដល់​យប់​ជ្រៅ ឈាន​ចូល​ថ្ងៃ​ទី​២៨ មេ​សា​នេះ នៅ​កំពុង​បន្តការងារ​យក​សំណាក និង​ដាក់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ទាំងអស់ ខាងលើ​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័ ១៤​ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​«​ផ្ទះសំណាក់​សណ្ឋាគារ​បួន​រដូវ​»​តែ​ម្តង ។

រីឯ​ប្រភព​ពី​មន្ត្រី​ម្នាក់​ឲ្យ​ដឹង​ថា តាម​ពិត​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ខាងលើ​នេះ គឺជា​បុគ្គលិក​កាស៊ីណូ​មួយ នៅ​ក្នុង​ក្រុង​បា​វិត​នេះ ដោយ​មួយ​ចំនួន​មាន​សៀវភៅ​ការងារ មិន​ទាន់​ហួស​សុពលភាព គឺ​មាន​ន័យ​ថា ជនជាតិ​វៀតណាម​ខាងលើ​ធ្វើការ​នៅ​កាស៊ីណូ ពេល​រាជរដ្ឋាភិបាល​បិទ​កាស៊ីណូ ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ខណៈ​រាជរដ្ឋាភិបាល​ប្រកាស​បើក​តំបន់​ទេសចរណ៍​ឲ្យ​ដំណើ​ការ​វិញ​ទូ​ទាំង​ប្រទេស វៀតណាម និង​ចិន​ខាងលើ​ក៏​បាន​លួច​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្រុង​បា​វិត​វិញ ដើម្បី​ចូល​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​វិញ ក៏​ប៉ុន្តែ​ខណៈ​ពេល​ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ផ្ទះល្វែង​ស​ណ្ឌា​គារ​បួន​រដូវ ក៏​ត្រូវ​កងរាជអាវុធហត្ថ ឃាត់​សួរនាំ ហើយ​ម្ចាស់​សណ្ឋាគារ ជា​ជនជាតិ​ចិន​១១​នាក់ បាន​ចេញ​មក​រារាំង​ទើប​មានការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​សួរនាំ​តាម​នីតិវិធី និង​យក​សំណាក​រួច នៅ​ថ្ងៃ​ទី​២៨ មេ​សា ២០២១​នេះ បាន​បញ្ជូន​ខ្លួន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅផ្ទះ​សំណាក់​គ្រូបង្រៀន​រយៈ​១៤​ថ្ងៃ ដើម្បី​តាមដាន​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ទៅ​សហគមន៍ ក៏​ប៉ុន្តែ​ការ​ចោទប្រកាន់ ឬ​យ៉ាងណា​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បាន​ទេ​នៅ​រសៀល​នេះ ដោយ​សមត្ថកិច្ច​ឆ្លើយ​តប​អ្នក​សារព័ត៌មាន​ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី មិន​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ