ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីព​ថ្មី «​ស៊ីឈ្នួល​តម្រង់​ជួរ​» អាច​រក​ចំណូល​បាន​ខ្ពស់រយៈពេល​7​ថ្ងៃ​បាន​ចំនួន​1000​ដុល្លារ​នៅ​អា​មេ​រិ​ក

10 ឆ្នាំ មុន

សារព័ត៌មាន «UPI »​របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​ផ្សាយ​ថា លោក​រ៉ូ​ប៊ើ​ត សា​មូ​អេ​ល អ្នក​បង្កើត​ក្រុមហ៊ុន «​សេ​ម​អូ​ល​ឡាញ​ហ៊្វូត​» និយាយ​ថា លោក​មាន​ចំណូល​១.០០០​ដុល្លារ ក្នុង​មួ​យស​ប្តា​ហ៍ ពីរ​បរ​ស៊ីឈ្នួល​តម្រង់​ជួរ​ជំនួស​អតិថិជន​ជា​អ្នកមាន​ដែល​មិន​មាន​ពេល​ទៅ​ទិញ​ផ្ទាល់​នៅ​ពេល​ទំនិញ​ថ្មី​ទើប​បើក​លក់ ឬ​មានការ​បញ្ចុះ​ថ្លៃ​ទំនិញ ផ្សេង​ៗ ។

លោក​មូ​អេ​ល ឱ្យ​ដឹង​ថា ក្រុមការងារ​របស់​លោក «​ជា​អ្នក​តម្រង់​ជួរ​អាជីព​» ដោយ​គិតថ្លៃ​ឈ្នួល​ឈរ​រង់ចាំ​ចំនួន​២៥​ដុល្លារ ក្នុង​រយៈពេល​១​ម៉ោង​ដំបូង​ដែល​ឈរ​តម្រង់​ជួរ​មុខ ។ ក្នុង​ការ​តម្រង់​ជួរ​ទិញ iphone 6s ស៊េរី​ថ្មី​នៅ​ខណ្ឌ​មី​ត​ជេ​ក​ហ្គី​ង ក្នុង​ក្រុង​ញូ​វ​យ៉​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​មូ​អេ​ល​បាន​ចំណាយពេល​៤៨​ម៉ោង រក​ចំណូល​បាន​ប្រហែល​១.០០០​ដុល្លារ ។

លោក​អា​ដូ​នី​ស ផ​ច បុគ្គលិក ក្នុង​ក្រុមហ៊ុន «​សេ​ម អូ​ល​ឡាញ​ហ៊្វូ​ត​» បញ្ជាក់​ថា ពួក​គេ​ឈរ​តម្រង់​ជួរ​ប្រកបដោយ​ភាព​អត់ធ្មត់ មាន​ពេល​ខ្លះ​ត្រូវ​ស៊ូទ្រាំ​ទាំង​ភ្លៀង​ធ្លាក់ ព្យុះ​ព្រិល ឬ​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាដើម ៕