ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើម្បីអាជីវកម្ម ៖ មិនមែន​រៀន​តែ​ជាមួយ​អ្នក​ជោគជ័យ​នោះ​ទេ គឺ​ត្រូវ​តែ​រៀន​ជាមួយ​អ្នក​បរាជ័យ​ផង​ដែរ ​!

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​ខ្លះ​មានការ​ភ័ន្ត​ច្រឡំ​ថា ចង់​ធ្វើ​អាជីវកម្ម​ទាល់តែ​ទៅ​រៀន​ជាមួយ​អ្នក​ជោគជ័យ ទើប​អាច​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​ប្រសិនជា​អ្នក​បន្ថែម​ការ​រៀនជាមួយ​អ្នក​បរាជ័យ​ក្នុង​ការ​អាជីវកម្ម​ទៀត​នោះ អ្នក​នឹង​អាច​ដឹង​ពី​ភាព​ខុស​គ្នា និង​វិធីសាស្ត្រ​ផ្សេង​ៗ​របស់​អ្នក​បរាជ័យ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ផង​ដែរ​ ។ យោង​តាម​ការ​បកស្រាយ​ពី​អ្នកជំនាញ​ល្បីល្បាញ​មួយ​រូប…

រាជធានីភ្នំពេញ ៖ មនុស្ស​ខ្លះ​មានការ​ភ័ន្ត​ច្រឡំ​ថា ចង់​ធ្វើ​អាជីវកម្ម​ទាល់តែ​ទៅ​រៀន​ជាមួយ​អ្នក​ជោគជ័យ ទើប​អាច​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​ប្រសិនជា​អ្នក​បន្ថែម​ការ​រៀនជាមួយ​អ្នក​បរាជ័យ​ក្នុង​ការ​អាជីវកម្ម​ទៀត​នោះ អ្នក​នឹង​អាច​ដឹង​ពី​ភាព​ខុស​គ្នា និង​វិធីសាស្ត្រ​ផ្សេង​ៗ​របស់​អ្នក​បរាជ័យ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ផង​ដែរ​ ។ យោង​តាម​ការ​បកស្រាយ​ពី​អ្នកជំនាញ​ល្បីល្បាញ​មួយ​រូប បាន​លើក​ឡើង​ថា រៀន​ទ្រឹស្តី​អាជីវកម្ម ឬ​រៀន​ធ្វើ​ជំនួញ​នៅ​សាលា​មិន​គ្រប់គ្រាន់​ទេ ចូរ​ឈ្វេងយល់​ពី​រៀមច្បង ឬ​មិត្តភក្តិ​បន្ថែម​ទៀត ព្រោះ​ដូចរូបលោកបាន​លើក​រួច​មក​ហើយ​ថា ការ​រៀន ​គឺ​មិន​ចេះ​ចប់​ទេ ​។

រូបភាព ៖ ក្រុមការងារ Mengly J. Quach Education

លោក​ឧកញ៉ា ​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ចែករំលែក​ដូចនេះ​ថា​ ៖ «​មហាសេដ្ឋី​ពិភពលោក​មួយ​ចំនួន គឺ​រៀន​រហូត​ដល់​សក់ស្កូវ ឬ​រហូត​ដល់​អស់​ជីវិត ទើប​ឈប់​រៀន​ ។​ រៀន គឺ​គេ​រៀន​ទាំង​ទ្រឹស្តី​នៅ​សាលា និង​រៀន​ពី​បទ​ពិសោធ​អ្នក​នៅ​ជុំវិញ​ខ្លួន រៀន​ពី​បរិស្ថាន​សង្គម​ជាដើម ​។ កាលពី​ជួប​ជាមួយនឹង​ប្អូន​ៗ ក្មួយ​ៗ សិស្សានុសិស្ស នៅ​ក្នុង​វេទិកាសាធារណៈ​មួយ ខ្ញុំ​បាន​និយាយ​ថា ដើម្បី​ជោគជ័យ​លើ​អាជីវកម្ម ពេល​សិស្ស និស្សិត រៀន​ចប់​បរិញ្ញាបត្រ ឬ​អ្នក​ចង់​បើក​អាជីវកម្ម គួរតែ​រៀនសូត្រ​បន្ថែម​ទៀត តាម​រយៈ​ការងារ​ស្ម័គ្រចិត្ត ហាត់​ការ ឬ​ធ្វើការ​ឱ្យ​គេ​យ៉ាងតិច​ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ​»​ ។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត បាន​បន្ត​ថា ការ​ទៅ​ធ្វើការ​ឱ្យ​គេ គឺ​ដើម្បី​រៀនសូត្រ​ពី​ការ​ដឹកនាំ ពី​របៀប​ធ្វើ​ថៅកែ តើ​ការ​ធ្វើ​ជា​ថៅកែ​គេ​ហ្នឹង​លំបាក​យ៉ាងម៉េច ? គេ​គ្រប់គ្រង​បុគ្គលិក​យ៉ាងម៉េច ? គេ​នាំ​ចេញ​នាំ​ចូល​ផលិតផល​របស់​គេ​ដូច​ម៉េច ? គេ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន​យ៉ាងណា ? ហើយ​ការ​ចាយវាយ​របស់​គេ​ជា​ថៅកែ​យ៉ាងម៉េច ? គេ​ដោះស្រាយ​បញ្ហា​ប្រឈម​យ៉ាងណា ? លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត បន្ថែម​ថា ៖ «​មាន​ន័យ​ថា​យើង​ត្រូវ​ដឹង​ទាំងអស់ ព្រោះ​រៀន​នៅ​សាលា​យើង​រៀន​តែ​ទ្រឹស្តី​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​យើង​គ្មាន​ការ​យល់​ដឹង​ពី​កត្តា​ខាងក្រៅ​ជាក់ស្ដែង​ទេ ទោះបី​រៀន​បាន​ខ្ពស់​យ៉ាង ណា មានទ្រព្យ​សម្បត្ដិ​ច្រើន​យ៉ាងណា ក៏​យើង​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​ដែរ​»​ ៕

អត្ថបទសរសេរ ដោយ