ទីក្រុង ធំៗចំនួន២របស់ប្រទេសជប៉ុនគឺទីក្រុងតូក្យូ និងទីក្រុងណាហ្គូយ៉ា នឹងត្រូវតភ្ជាប់គ្នានៅឆ្នាំ២០២៧ តាមរយៈគម្រោងផ្លូវរថភ្លើងល្បឿនយ៉ាងលឿនមានឈ្មោះថា Chuo Shinkansen ។ ផ្លូវនោះមានប្រវែង២៨៦ គីឡូម៉ែត្រ នឹងរត់ក្រោមភ្នំអាកៃស៊ិ ក្នុងល្បឿន៥០៥គីឡូម៉ែត្រក្នុង១ម៉ោងនិងចំណាយពេលធ្វើដំណើរត្រឹមតែ៤០នាទី ប៉ុណ្ណោះ ។
នេះគឺជាគម្រោងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនផ្លូវរថភ្លើងជប៉ុន JR Central ចាយប្រាក់អស់ចំនួន១១៥ពាន់លានដុល្លារ។ នៅឆ្នាំ២០៤៥ ផ្លូននឹងបន្តភ្ជាប់ទៅកាន់ទីក្រុងអូសាកាដែលនឹងធ្វើដំណើរក្នុងរយៈពេល៦៧នាទី ។ នេះគឺជាគម្រោងត្រូវបង្កើតឡើងដោយមូលនិធិរដ្ឋាភិបាលជប៉ុនតាំងពីឆ្នាំ១៩៧០មកម៉្លេះ ។ ផ្លូវរថភ្លើងបើកបរក្នុងល្បឿនលឿនដូចព្យុះនេះនឹងចូលចតក្នុងស្ថានីយរថភ្លើងចំនួន៩ដូចជា ស្ថានីយស៊ីណាហ្គាវ៉ា ណាហ្គូយ៉ា សាហ្គាមីហារ៉ា កាណាហ្គាវ៉ា គូហ្វូ យ៉ាម៉ាណាស៊ី ណាកាស្យូហ្គាវ៉ា ហ្គីហ្វូ និងស្ថានីយមួយទៀតដែលនឹងលេចរូបរាងឆាប់ៗខាងមុខ នៅខេត្តណាហ្គាណូ ។
នៅឆ្នាំ២០២៧វានឹងចាប់ផ្តើមប្រតិបត្តិការហើយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន JR Central សង្ឃឹមថា វានឹងជួយពង្រឹកវិស័យសេដ្ឋកិច្ចជាតិ ក៏ដូចជាទាក់ទាញអ្នកទេសចរទៅកម្សាន្តតាមរយៈជិះរថភ្លើងឆ្លងកាត់ទីក្រុងបីផ្សេងគ្នាក្នុងរយៈពេលជាង១ម៉ោង ឬតិចជាងនេះ ៕
ចែករំលែកព័តមាននេះ