ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មាន​អត្រា​អ្នក​ធ្វើ​អត្តឃាត​ខ្ពស់​តាំងពី​ឆ្នាំ​2000

10 ឆ្នាំ មុន

ទីភ្នាក់ងារសារព័ត៌មាន «​យ៉​ន​ហាប​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូរ៉េ​ខាងត្បូង​គ្រង​តំណែង​ជា​ប្រទេស​មាន​អត្រា​អ្នក​ធ្វើ​អត្តឃាត​ខ្ពស់​បំផុត​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​(OECD) ។

របាយការណ៍​បញ្ជាក់​ថា ជា​មធ្យម​មាន​ពលរដ្ឋ​ប្រហែល​២៩,១​នាក់ ក្នុង​១​សែន​នាក់ របស់​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​ឆ្នាំ​២០១២ ខ្ពស់​ជាង​ចំនួន​មធ្យម​សរុប​របស់​ប្រទេស​នៅ​ក្នុង​ក្រុម​OECD ដោយ​មាន​អត្រា​ធ្វើ​អត្តឃាត​១២​នាក់​ក្នុង​ចំណោម​១​សែន​នាក់ យោង​តាម​ទិន្នន័យ​ផ្នែក​សុខភាព OECD នៅ​ក្នុង​ឆ្នាំ​២០១៥ ។ ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២ គឺ​ប្រទេស​ហុង​គ្រី មាន​តួលេខ​១៩,៤​នាក់ និង​នៅ​ជប៉ុន​មាន​១៨,៧​នាក់ ស្ថិត​នៅ​លំដាប់​ទី​៣ ។

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ស្ថិត​នៅ​លំដាប់​ទី​៤ នៅ​អាស៊ី មាន​អត្រា​អ្នក​ធ្វើឃាត​ឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ឆ្នាំ​២០០០​មក​ដោយ​ផ្ទុយ​នឹង​និន្នាការ​នៅ​លើ​ពិភពលោក​ដែល​ធ្លាក់​ចុះ​ជា រឿយ​ៗ ក្នុង​រយៈពេល​២០​ឆ្នាំ​។ តាម​លទ្ធផល​អង្កេត​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​ត្រឹមតែ​៣៥,១% ដែល​ជឿជាក់​ថា​ខ្លួន​មាន​សុខភាព​ល្អជា​ចំនួន​ដ៏​តិច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​មធ្យម​របស់​ប្រទេស​ក្នុង​ក្រុម OECD ដែល​មាន​ប្រហែល​៦៨,៨%​ជឿ​ថា​ខ្លួន​មាន​សុខភាព​ល្អ ។

បញ្ហា​ធ្វើ​អត្តឃាត​បាន​ក្លាយជា​កត្តា​ចម្បង​របស់​កូរ៉េ​ខាងត្បូង ក្រោយ​ពី​រក​ឃើញ​ថា​ការ​ធ្វើ​អត្តឃាត​គឺជា​មូលហេតុ​នៃ​ការ​ស្លាប់​លំដាប់​ទី​១​របស់​ក្រុម​យុវជន​ក្នុង​ឆ្នាំ​២០១៣ ធ្វើ​ឱ្យ​មានការ​អំពាវនាវ​ដល់​រដ្ឋ​គួរ​ជួយ​ដល់​ក្រុម​មនុស្ស​ដែល​ជួប​ប្រទះ​នឹង​ស្ថានភាព​តប់ប្រមល់​ឱ្យ​បាន​ប្រសើរ​ជាង​នេះ ៕