សហគ្រាសស៊ុយអែតចំនួនពីរបានសហការគ្នាផលិតឡាមប្រើពន្លឺឡាស៊ែរសម្រាប់កោរពុកមាត់ ឬពុកចង្កាជាប្រចាំថ្ងៃ ។ ឡាមនោះមានឈ្មោះថា «Skarp» ។
បើមើលពីរូបរាងខាងក្រៅ ឡាមនោះស្រដៀងទៅនឹងឡាមធម្មតាផ្សេងទៀតដែលប្រើប្រាស់ប្រចាំថ្ងៃ តែវាមានសមត្ថភាពពិសេសពោលគឺនឹងធ្វើឱ្យរោមពុកមាត់ ឬចង្កាជ្រុះចេញដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ទេ ព្រោះវាមានរលកពន្លឺឡាស៊ែរជាអ្នកបំពេញតួនាទីដ៏អស្ចារ្យនេះ ។ ជាដំបូងអ្នកប្រើប្រាស់ត្រូវបើកពន្លឺឡាស៊ែរអំឡុងពេលយកវាមកកោររោម ហើយទុកឱ្យឡាមបច្ចេកវិទ្យាជំនាន់ថ្មីនេះបង្ហាញសមត្ថភាពត្រឹមតែរយៈពេលប៉ុន្មាននាទី ប៉ុណ្ណោះ ។ ពន្លឺឡាស៊ែរនោះមិនបង្កគ្រោះថ្នាក់ពេលកំពុងកោរទេ ។
បច្ចុប្បន្នឡាមឡាស៊ែរ Skarp កំពុងស្វែងរកជំនួយពីការដាក់តាំងលើគេហទំព័រ Kickstater ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាទ្រង់ទ្រាយធំ ។ តម្លៃរាយរបស់វាជាង៥០ ដុល្លារ ៕
ចែករំលែកព័តមាននេះ