ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​មុ​ខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​​ទស្សនទាន​ចំនួន​៤​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​ជា​ទស្សនទាន​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​ស្ដារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក​ក្រោយ​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។ ទស្សនៈ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ដារ​ឡើង​វិញ​ក្រោយ​វិបត្តិ​របស់​សម្ដេច​តេ​ជោ​ហ៊ុន រួម​មាន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​ជា​ទស្សនទាន​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​ស្ដារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក​ក្រោយ​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។

ទស្សនៈ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ដារ​ឡើង​វិញ​ក្រោយ​វិបត្តិ​របស់​សម្ដេច​តេ​ជោ​ហ៊ុន រួម​មាន​ដូច​ជា ៖

១. បន្ត​ជំរុញ​និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម តាម​រយៈ​ការ​បើកចំហរ​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ព្រម​តាំង​ផ្ដល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ធានា​ថា ផលប្រយោជន៍​ដែល​កើត​ចេញពី​សកលភាវូបនីយកម្ម​ត្រូវ​បាន​វិភា​ជ​ប្រកបដោយ​សមធម៌​និង​ប្រសិទ្ធភាព ។

២. ជំរុញ​ជី​ឌី​ថ​លូ​ប​នី​យ​កម្ម​ដោយ​ផ្ដល់​អាទិភាព​ដល់​កាក​សាង​រដ្ឋាភិបាល​ជី​ថ​ល និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចាប់​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឱ្យ​បាន​ទូលំទូលាយ ដែល​នឹង​ដើរតួ​នាទី​ជា​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​ចូលរួម​ចំណែក​លើកកម្ពស់​ភាព​ប្រកួតប្រជែង​និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

៣. ជំរុញ​កសាង​ភាព​ធន់​ផ្នែក​សង្គម ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល លើកកម្ពស់​សេវា​សុខភាព​សាធារណៈ និង​ប្រព័ន្ធ​គាំទ្រ​សង្គម ទាំង​គុណភាព​និង​វិសាលភាព ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ ឬ​ហានិភ័យ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​នា​ពេល​អនាគត ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

៤. ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ដោយ​លើកកម្ពស់​កិច្ច​ដំណើរការ​អាជីវកម្ម ក្នុង​សេដ្ឋកិច្ច​ផ្លូវការ និង​ធានា​ការ​ទទួល​បានការ​គាំទ្រ ទាំង​ផ្នែក​នយោបាយ​និង​ហិរញ្ញប្បទាន ក៏​ដូច​ជា​បច្ចេកទេស​គ្រប់គ្រង ដើម្បី ជំរុញ​កា​រត​ភ្ជាប់​ទៅ​នឹង​ច្រ​វ៉ា​ក់​ផលិតកម្ម​និង​ការ​បម្រើ​ដល់​ឧស្សាហកម្ម​ធំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ