ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​កាតូលិក​ធំ​ជាងគេ​នៅ​អេ​ស្ប៉ា​ញនឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​2026

10 ឆ្នាំ មុន

Sagrada Familia គឺជា​ព្រះ​វិហារ​កាតូលិក​ធំ​ជាងគេ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​រចនា​ដោយ​ស្ថាបត្យករ​ឆ្នើម​លោក​អង់​តូ​នី ហ្គ័​រ​ឌី​នៅ​ឆ្នាំ​១៨៥២ ដល់​ឆ្នាំ​១៩២៦ ។ ទោះបីជា​ព្រះ​វិហារ​នោះ​សង់​មិន​ទាន់​ហើយ​គ្រប់​ជ្រុងជ្រោយ​ក៏​ដោយ ក៏​វា​ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​វាយតម្លៃ​ដោយ​អង្គការ​យូ​ណេ​ស្កូ ហើយ​កាលពី​ខែវិច្ឆិកា ២០១០ សម្តេច​សង្ឃ ប៉ូ​ប ប៊ែ​នី​ឌី​ក ទី​១៦ បាន​ប្រកាស​ថា Sagrada Familia គឺជា​ព្រះ​វិហារ​សាសនា​កាតូលិក និង​ជា​កន្លែង​សក្ការបូជា​ផង​ដែរ ។

សំណង់​ព្រះ​វិហារ​នោះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៨៨២ ហើយ​លោក​ហ្គ័​រ​ឌី បាន​ចូលរួម​នៅ​ឆ្នាំ​១៨៨៣ ។ គម្រោង​នេះ​ត្រូវ​បាន​រួម​បញ្ចូល​ដោយ​កា​រចនា​បទ​ចំនួន​ពីរ គឺ​រចនាបថ​របស់​លោក​ហ្គ័​រ​ឌី និង​រចនាបថ​សិល្បៈ Art Nouveau ។ លោក​ហ្គ័​រ​ឌី​បាន​ចំណាយ​ពេលវេលា​ចុង​ក្រោយ​នៃ​ការ​សាងសង់​លើ​គម្រោង​រហូត​ដល់​បាត់​បង់ជីវិត​នៅ​វ័យ​៧៣​ក្នុង​ឆ្នាំ​១៩២៦​។ ក្នុងអំឡុងពេល​នោះ​តិច​ជាង​១​ភាគ​៤​នៃ​គម្រោង​ត្រូវ​បាន​សាងសង់​បញ្ចប់ ។ ចាប់តាំងពី​ពេល​នោះ​មក​កា​រវិ​វ​ឌ្ឍ​នៃ​សំណង់​ព្រះ​វិហារ Sagrada Familia មាន​សភាព​យឺតយ៉ាវ​ដោយសារ​តែ​ខ្វះ​ជំនួយ និង​ត្រូវ​បាន​បង្អាក់​ដោយសារ​សង្គ្រាមស៊ីវិល​អេ​ស្ប៉ា​ញ ។ ទោះជា​យ៉ាងណា​ក៏​ដោយ សំណង់​នោះ​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៦ ពោល​គឺជា​ឆ្នាំ​គម្រប់​ខួប​១​សតវត្ស​នៃ​ការ​ស្លាប់​របស់​លោក​ហ្គ័​រ​ឌី តែ​ម្តង ។  

លក្ខណៈ​ពិសេស​របស់​ព្រះ​វិហារ Sagrada Familia  មាន​កំពូល​ស្រួច​ចំនួន​៨ សំណង់​បែប​បុរាណ​ជាមួយនឹង​ពណ៌ ព្រមទាំង​ការ​រចនាបថ​យ៉ាង​ប្រណីត ។ សសរ​របស់​សំណង់​ប្រាសាទ​មាន​រូប​អណ្តើក​ទ្រ ។ ហើយ​អាច​ផ្ទុក​សាវ័ក​ចំនួន ៩០០០​នាក់ ។ វា​មាន​ប្រវែង​បណ្តោយ​៩០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ ៕