ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេ​ប៉ា​ល់​ពិចារណា​ហាម​ចាស់ជរា និង​ជន​ពិការ​ឡើង​ភ្នំ «​អេ​វើ​រ៉េ​ស​»

10 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គណៈកម្មការ​ក្រសួងទេសចរណ៍​នេ​បា​៉​ល់ បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ពិចារណា​លើ​ជន​ពិការ និង​អ្នកមាន​អាយុ​ច្រើន​មិន​ឱ្យ​ឡើង​ភ្នំ «​អេ​វើ​រ៉េ​ស​» និង​ភ្នំ​ដទៃ​ទៀត​ដើម្បី​ការពារ​សុវត្ថិភាព ។

សំណើ​របស់​ច្បាប់​នោះ​កើត​មាន​ក្រោយ​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​៥​ខែ​មុន សម្លាប់​ជនជាតិ​ណេ​ប៉ា​ល់ និង​អ្នកទេសចរ​បរទេស​ជា​ច្រើន​ពាន់​នាក់ ក្នុង​ចំនួន​នោះ​មាន​អ្នក​ឡើង​ភ្នំ​ចំនួន​១៨​នាក់​ដែរ ។ ទោះបីជា​បែប​ណា​ក៏​ដោយ សំណើ​នោះ​អាច​រង​ការ​រិះគន់​ថា​ជា​ការ​រើសអើង ។

លោក​ហ្គោ​វិ​ន​ថា មន្ត្រីជាន់ខ្ពស់​ន​ក្រសួងទេសចរណ៍​នេ​ប៉ាល់​និយាយ​ថា ការ​ឡើង​កំពូលភ្នំ «​អេ​វើ​រ៉េ​ស​» មិនមែន​ជា​រឿង​លេងសើច ហើយ​សំណើ​នេះ​មិនមែន​ជា​ការ​រើសអើង​ទេ ។ ក្នុង​ករណី​ជន​ពិការ​គេ​ចាំបាច់​ត្រូវ​មាន​អ្នក​ផ្សេង​ជួយ​គ្រាហ៍​ឡើង​ភ្នំ ។ ក្រៅពី​នេះ​រដ្ឋាភិបាល​បាន​ពិចារណា​អាច​ចេញ​ច្បាប់​ឱ្យ​អ្នក​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស ត្រូវ​ឆ្លងកាត់​ការ​ឡើង​ភ្នំ​មួយ​ផ្សេង​ទៀត ដែល​មាន​កម្ពស់​៦.៥០០​ម៉ែត្រ​ជា​មុន​សិន ដើម្បី​ពិសោធន៍​ឱ្យ​ដឹង​ថា អាច​ទប់ទល់​លើ​កំពូលភ្នំ​ដែល​មាន​កម្ពស់​៨៨៤៨​ម៉ែត្រ​នោះ​បាន ឬ​អត់ ។

នៅ​ក្នុង​កំណត់ហេតុ ជន​ពិការ​អាច​ឡើង​ភ្នំ​អេ​វើ​រ៉េ​សបាន​ដោយ​ជោគជ័យ រួម​មាន​លោកម៉ា​កអីុ​ង​គ្លី​សជន​ពិការ​ជើង​ពី​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​លោក​អីុរិ​ក វ៉ាយ​ហេ​ន​ម៉េ​យ័រ ជនជាតិ​អា​មេ​រិ​ក​ពិការ​ភ្នែក ។ ក្រៅពី​នេះ​ក៏​មាន​មនុស្ស​វ័យ​ចំណាស់​ដែល​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​បាន គឺ​លោក​យូ​អីុ​ជី​រ៉ូ មី​អ៊ុ​រ៉ា អាយុ​៨២​ឆ្នាំ អាច​ឡើង​ដល់​កំពូលភ្នំ​នៅ​ក្នុង​អាយុ​៨០​ឆ្នាំ ៕