ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! ​អ្នក​បំពានបំរាម​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ត្រូវពិន័យ​២​លាន​រៀល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​២០២១ ​លោក​​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​តាមដាន ត្រួតពិនិត្យ​ការ​អនុវត្ត​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត…

ខេត្តស្វាយរៀង ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​២០២១ ​លោក​​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​តាមដាន ត្រួតពិនិត្យ​ការ​អនុវត្ត​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត និង​ខេត្ត តំណាង​​លោក​​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ ចុះ​អនុវត្ត​ករណី​ផាកពិន័យ​អន្ត​ការណ៍​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​។

ការ​ចុះ​អនុវត្ត​ករណី ស្តី​ពី​ការ​ផាកពិន័យ​អន្ត​ការណ៍​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល គឺ​ការ​ហាម​ឃាត់​​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​រវាង​ខេត្ត​មួយ​ទៅ​ខេត្ត​ទៀត​នៅ​គោលដៅ​ប្រចាំការ​ផ្លូវជាតិ​លេខ​០១ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ចំពោះ​បុរស​ម្នាក់​ឈ្មោះ​គង់ ឡុ​ង ដែល​បាន​អនុវត្ត​ល្មើស​មាត្រា​១០ នៃ​ច្បាប់​ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត នូវ​ទឹកប្រាក់​ចំនួន​២.០០០.០០០​រៀល (​ពីរ​លាន​រៀល​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ