ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​សម្តែង​ក្តី​រន្ធត់ និង​សោកស្តាយ​ការ​ស្លា​.​ប់អ្នកជំងឺ​កូ​វី​ដ​ម្នាក់​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង សូម​សម្តែង​ក្តី​រន្ធត់ និង​សោកស្តាយ​នូវ​ការ​ស្លាប់​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​។ រដ្ឋបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង សូម​សម្តែង​ក្តី​រន្ធត់ និង​សោកស្តាយ​នូវ​ការ​ស្លាប់​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​១​នាក់​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​។

រដ្ឋបាល​ខេត្តស្វាយរៀង បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ពី​ហានិភ័យ​ដ៏​កាច​សាហាវ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ក៏​ដូច​មនុស្ស​ទូទៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​ក៏​ដូច​ជា ក្រុម​គ្រួសារ​ដោយ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល​ជា​ពិសេស​អនុវត្ត ៣​កុំ និង​៣​ការពារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ