Dubai City Tower ឬ Dubai Vertical City គឺជាគម្រោងអគារខ្ពស់កប់ពពកត្រូវបានប្រកាសសាងសង់កាលពីថ្ងៃទី២៥ សីហា ២០០៨ ។ អគារនេះនឹងមានកម្ពស់ ២.៤០០ម៉ែត្រ ។ វាចេញប្លង់គំរូដើមដោយកំពូលស្ថាបត្យករឆ្នើម បង្ហាញពីបច្ចេកវិទ្យានាពេលអនាគតពោលអគារនឹងមានរាងដូចទឹកកួចចំនួន៦ផុសចេញពីសមុទ្រ និងមានស្នូលបញ្ឈរមួយស្ថិតចំកណ្តាលដូចបង្ហាញក្នុងរូប ។
Dubai City Tower នឹងក្លាយជាអគារខ្ពស់កប់ពពកចំណាត់ថ្នាក់ទី៣ លើលោកបន្ទាប់ពីអគារ X-Seed កម្ពស់៤គីឡូម៉ែត្រនៅប្រទេសជប៉ុន និងអគារ Ultima Tower កម្ពស់៣២១៨៧ម៉ែត្រ នៅសហរដ្ឋអាមេរិក ។ បើប្រៀបធៀបទៅនឹងអគារ Burj Khalifa ក្នុងប្រទេសអគារ Dubai City Tower ខ្ពស់ជាង ៣ដង និងខ្ពស់ជាងអគារ Empire State Building នៅសហរដ្ឋអាមេរិកដល់ទៅ៧ដងឯណោះ ។ វាមាន៤០០ជាន់នឹងធ្វើដំណើរតាមជណ្តើយន្ត ២០០គីឡូម៉ែត្រក្នុង១ម៉ោង។ ចំណែកកម្ពស់អង់តែន ២.៤០០ម៉ែត្រ និងដំបូល២០០០ម៉ែត្រ។ ការរចនារបស់វានឹងមានលក្ខណៈស្រដៀងទៅនឹងប៉ម Eiffel Tower ប្រទេសបារាំង ពោលគឺការពារយ៉ាងមាំទៅនឹងកម្លាំងខ្យល់ ។ វាមានអគារស្នូលនៅកណ្តាលក្នុងចំណោមអគារស្ថិតនៅខាងក្រៅចំនួន៦ផ្សេងទៀតដែលភ្ជាប់ទៅនឹងអគារស្នូលរាល់១០០ម្តង ។
អគារខ្ពស់កប់ពពក Dubai City Tower នឹងប្រើប្រាស់អគ្គិសនីចំនួន ៣៧.០០០ MWh ក្នុង១ឆ្នាំជាមួយនឹងការប្រើប្រាស់ខ្លាំង១៥មេហ្គាវ៉ាត់ ។ ចំណែកឯថាមពលនឹងផ្គត់ផ្គង់តាមរយៈសូឡា កម្តៅ និងប្រភពខ្យល់ជាដើម។ អគារនេះនឹងលេចរូបរាងនៅឆ្នាំ២០២៥ ហើយឆ្នាំ២០២៧ នឹងសម្ពោធជាផ្លូវការ ៕
ជួប សុខជា
ចែករំលែកព័តមាននេះ