ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្តស្វាយរៀង ឃាត់ខ្លួន​យោធា​ផ្កាយ​២ ម្នាក់ដឹក​ចិន​២៨​នាក់ បំពាន​បម្រាម​របស់​សម្តេច​តេ​ជោ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​អោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២ មេ​សា​នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​អោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២ មេ​សា​នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ ស៊ុំ ពៅ ឋានន្តរស័ក្តិ ថ្នាក់​ឧត្ដមសេនីយ៍ទោ ពិតប្រាកដ​មែន ពេល​នេះ កំពុង​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​នៅ​យប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ មាន​តួនាទី​ជា អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ពី​បទ​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ជនជាតិ​ចិន ចំនួន​២៨​នាក់ លើ្ម​សនឹង​សេចក្ដីសម្រេច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ផ្កាយ​២ ស៊ុំ ពៅ កាន់​លិខិត​ឧទ្ទេសនាម​ដល់​កងទ័ព ចេញ​ដោយ​ឧត្តមសេនីយ៍ឯក មាស វ​ណ្ណា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ យុទ្ធសាស្ដ្រ​យោធា​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​តាម​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា រហូត​ដល់ ថ្ងៃ​ទី​ផុតកំណត់ ទី​៣០ ខែឧសភា ឆ្នាំ​២០២១ ។ ប៉ុន្តែ​លោក​ផ្កាយ​២ ស៊ុំ ពៅ យក​លិខិត​បេសកកម្ម​នេះ ទៅ​ប្រើប្រាស់​លួច​រត់ពន្ធ​ជនជាតិ​ចិន​២៨​នាក់ ដឹក​តាម​រថយន្ត​ជា​ច្រើន​គ្រឿង ទៅ​ខេត្តស្វាយរៀង ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​នៅ​ខេត្តស្វាយរៀង បង្ក្រាប​បាន​តែ​ម្ដង ។

បើ​តាម​សារ​ជា​សំឡេង ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​របស់​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងទ័ព បាន​ដាក់​បទបញ្ជា​ផ្ទាល់​ថា ករណី​នេះ នឹង​អនុវត្ត​តាម​វិធានការ​ច្បាប់ ដោយ​មិន​ការពារ​នោះ​ឡើយ ពោល​គឺ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ខេត្តស្វាយរៀង អនុវត្ត​ទៅ​តាម​នីតិវិធី ។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា «​កិច្ចការ​នេះ មិន​មាន​នរណា​ការពារ​ទេ​។ រឿង​នេះ ជា​បទល្មើស​ជួញដូរ​មនុស្ស ត្រូវ​អនុវត្ត​តាម​ច្បាប់​។ សម្តេច​តេ​ជោ បាន​ដាក់​បទបញ្ជា​រួច​ហើយ ហាមឃាត់​ការ​ដឹក​ជញ្ជូន​មនុស្ស​ដូច្នេះ​។ បុគ្គល ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ជា​ករណី​ជួញដូរ​មនុស្ស ដែល​សម្តេច បាន​ហាម​។ ខ្ញុំ​បាន​ប្រាប់​យប់មិញ​ហើយ ឲ្យ​ធ្វើ​តាម​ច្បាប់​ទៅ​» ។

ជាមួយ​គ្នា​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​បញ្ជា​ឲ្យ​ឧត្តមសេនីយ៍ឯក មាស វ​ណ្ណា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ដែល​បាន​ចេញ​លិខិត​ឧទ្ទេសនាម​ដល់​កងទ័ព ក្នុង​ការ​ធ្វើ​ដំណើរ អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ខេត្ត​នា​ពេល​នេះ ត្រូវពិនិត្យ​លិខិត​ទាំងអស់នោះ ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ