ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ជាង​100​គូ​ប្រឈម​នឹង​សេចក្តីស្លាប់ថតរូប​ទុកជា​អនុស្សាវរីយ៍​ពេល​ព្យុះ​បោកបក់

10 ឆ្នាំ មុន

CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គូស្នេហ៍​ជនជាតិ​ចិន​ជាង​១០០​គូ ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​ដោយ​ថតរូប​នៅ​បរិវេណ​ឆ្នេរ​ក្នុង​ក្រុង​រឺ​ចាវ ខេត្ត​សាន​ទុង ខណៈ​ព្យុះ «Dujuan» កំពុង​បោកបក់ ។ ការ​ថតរូប​ប្រឈម​នឹង​ព្យុះ​នោះ​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ពិសេស​របស់​ពួក​គេ​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍ ។

នៅ​ពេល​រលក​បោកបក់​ខ្ទប់​ឆ្នេរ​ធ្វើ​ឱ្យ​គូស្នេហ៍​ទាំងនោះ​ទទួល​បាន​រូបភាព​ដ៏​ស្រស់​ស្អាត នៅ​ពេល​ពួក​គេ​ថត​កៀកកើយ​គ្នា ។ ចំពោះ​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​បរិវេណ​នោះ និយាយ​ថា គូស្នេហ៍​ទាំងនោះ​ចង់បាន​រលក​បោកបក់​ខ្លាំង​ធ្វើ​ជា​សាក្សី​ក្តី​ស្រឡាញ់​របស់​ពួក​គេ ។

ព្យុះ Dujuan បាន​បង្កើន​កម្លាំង​ទ្វេ​ដង ក្រោយមក​បោកបក់​ខ្លាំង​ទៅ​តំបន់ឆ្នេរ​ខេត្ត​អឺ​ឡាន  នា​ភាគ​ខាងកើត​កោះ​តៃវ៉ាន់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥ ។ កម្លាំង​ព្យុះ​បង្ក​ឱ្យ​បាក់​ដើមឈើ ភ្លៀង​ធ្លាក់​ខ្លាំង និង​ង​បាក់​ដី​នៅ​ក្នុង​តំបន់​ជា​ច្រើន​ទៀត ។

តាម​របាយការណ៍​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​យ៉ាងតិច​៣​នាក់ និង​៣២៤​នាក់​ទៀត​រង​របួស ខណៈ​អាជ្ញាធរ​តៃវ៉ាន់​ជម្លៀស​ប្រជាជន​ជាង​១២.០០០​នាក់ និង​ប្រជាជន​ជាង​២​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ៕