ក្រុមហ៊ុន Google, Uber និងក្រុមហ៊ុនដទៃទៀតបានបង្កើតរថយន្តបើកបរដោយខ្លួនឯងនៅអាមេរិក ។ ដោយឡែកក្រុមហ៊ុនមួយនៅជប៉ុនត្រៀមខ្លួនរួចជាស្រេចបង្កើតរ៉ូបូតក្នុងរថយន្តតាក់ស៊ីបើកបរដោយខ្លួនឯងនៅឆ្នាំ២០១៦ ។
កាសែត The Wall Street Journal និយាយថា DeNA ដែលជាក្រុមហ៊ុនតាក់ស៊ីរ៉ូបូតដ៏ធំរបស់ជប៉ុននឹងចាប់ផ្តើមសាកល្បងនៅដើមឆ្នាំ២០១៦ ។ ក្រុមហ៊ុនមានគម្រោងផ្តល់ឱ្យមនុស្សជិះចំនួន៥០ នាក់ក្នុងតំបន់ភាគខាងត្បូងប្រទេសជប៉ុន ។ ការជិះសាកល្បងនឹងមានចម្ងាយជាង៣គីឡូម៉ែត្រ ហើយក្នុងរថយន្ត នីមួយៗនឹងមានសមាជិកមើលការខុសត្រូវចៀសវាងការកើតមានគ្រោះថ្នាក់ចរាចរជាយថាហេតុ ប៉ុន្តែការធ្វើដំណើរលើដងផ្លូវបើកបរជាស្វ័យប្រវត្តិដោយរ៉ូបូត ។
វាមិនមែនជារឿងប្លែកសម្រាប់ប្រទេសជប៉ុនទេ ក្នុងការនាំយកបច្ចេកវិទ្យាបើកបរដោយខ្លួនឯងលើរថយន្តតាក់ស៊ី ខណៈពេលដែលប្រទេសផ្សេងទៀតផលិតរ៉ូបូតបម្រើការនៅសណ្ឋាគារ និងហាងទំនើបជាដើម ។ តែចំពោះរ៉ូបូតក្នុងរថយន្តតាក់ស៊ីហាក់បីដូចជាបង្កប់ដោយគំនិតវែងឆ្ងាយដើម្បីឆ្ពោះទៅជំហានមួយបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ