ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ម្នាក់​ឆ្លុះ​អេកូ​ពិនិត្យ​ផ្ទៃពោះ​ឃើញ​រូប​តា​ទួត​ថើប​ចៅស្រី

10 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រឿងហេតុ​ដ៏​គួរ​ឱ្យ​គឺ​ភ្ញាក់ផ្អើល​មួយ​គឺ​ផ្ទៃពោះ​រូបភាព​ស្គែ​ន​របស់​ស្ដ្រី​មានគភ៌​ម្នាក់​បង្ហាញ​រូប​ស្រ​ដៀង​ផ្ទៃមុខ​បុរស​ចំណាស់​កំពុង​ថើ​ម​ថ្ពាល់​របស់​កូន​ក្នុង​ផ្ទៃ ។ ស្ដ្រី​ជា​ម្ដាយ​ភ្ញាក់ផ្អើល​ហើយ​មាន​ជំនឿ​ថា រូប​ផ្ទៃមុខ​ចម្លែក​នោះ​ជា​រូប​របស់​លោកតា​របស់​នាង ។

នាង​ជេ​ត ហន​ប៊ី អាយុ​២១​ឆ្នាំ កាលពី​២​ឆ្នាំ​មុន​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្លុះ​អេកូ ដោយ​ម៉ា​សី​ុ​ន​ស្គែ​ន​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ចក្រភព​អង់គ្លេស ។​លទ្ធផល​ធ្វើ​ឱ្យ​នាង​ជេ​ត ហន​ប៊ី​ភ្ញាក់ផ្អើល ដោយ​ឃើញ​រូបភាព​បុរស​ចំណាស់​កំពុង​ថើប​ទារក​ក្នុង​ផ្ទៃ ។ នាង​មានការ​ភិតភ័យ និង​គិត​ថា​ជា​រូប​មនុស្ស​ចាស់​ដែល​រូប​នាង​ធ្លាប់​ស្គាល់ ។ នៅ​ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​មើល​រូបថត​ម្ដងទៀត នាង​ក៏​ភ្ញាក់ផ្អើល​ព្រោះថា រូបភាព​លោកតា​ជែក ហន​ប៊ី ដែល​ស្លាប់​កាលពី​ឆ្នាំ​២០១៧ ។

នាង​ជេ​ត ហន​ប៊ី និយាយ​ថា «​ខ្ញុំ​ភ័យ​ខ្លាច​នៅ​ពេល​ឃើញ​រូប​គាត់​ប្រៀប​ដូច​ជា​ខ្មោច​បេះ ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​គឺ​លោកតា​ជែក ហន​ប៊ី ព្រោះ​ដូច​គ្នា​ទាំង​ភ្នែក ច្រមុះ និង​មាត់ ។ ពួក​យើង​គ្រប់​រូប​ស្ទើរតែ​មិន​ជឿ​ថា​ជា​រូប​របស់​លោកតា​ជែក ហន​ប៊ី បើជា​ការ​ពិត​ខ្ញុំ​សូម​ឱ្យ​គាត់​ជួយ​គ្រប់គ្រង​កូនស្រី​របស់ខ្ញុំ​ឱ្យ​មាន​សុខភាព​ល្អ ហើយ​ខ្ញុំ​ក៏​គិត​ថា​នេះ​មិនមែន​ជា​រឿង​អាក្រក់​ទេ ព្រោះ​ខ្ញុំ​បាន​ចាំ​លោកតា​របស់ខ្ញុំ ច្បាស់ និង​សង្ឃឹមថា​គាត់​នឹង​ថែរក្សា​ចៅស្រី​ដ៏​តូច​នេះ​ឱ្យ​បាន​ល្អ​» ៕